អង់គ្លេស ៖ អ្នកគណិតវិទូបានពន្យល់ថា ហេតុអ្វីបានជាអ្នកគួរលាងដៃ របស់អ្នកយ៉ាងតិច ២០ វិនាទី ដោយសារតែគំរូ គណិតវិទ្យា បង្ហាញពីរបៀប ដែលមេរោគ និងបាក់តេរីអាចនៅតែមាននៅតាមផ្នូវទោះបីមានការដុសសម្អាតខ្លាំង ក៏ដោយនេះបើយោងតាមការចេញ ផ្សាយពីគេហ ទំព័រឌៀលីម៉ែល ។
គណិតវិទូ Paul Hammondនៃ South Cambridgeshire បានបង្កើតគំរូមួយដើម្បីស្វែងយល់ពីរបៀប ដែលរូបវិទ្យានៃការលាងដៃ ដំណើរការ ។ វាបានបង្ហាញថា ប្រសិទ្ធភាព នៃការលាងដៃ ទាក់ទងទៅនឹងរបៀប ដែលអ្នកដុសខ្លាំង ប៉ុន្ដែដំណើរការនេះ នៅតែត្រូវការពេលវេលា ទោះបីជាត្រូវបាន ធ្វើត្រឹមត្រូវក៏ដោយ ។
យោងតាម NHS វិធីល្អដើម្បីធ្វើឲ្យប្រាកដថា អ្នកកំពុងលាងដៃ ឲ្យបានយូរ ដូចជាច្រៀងចម្រៀងរីករាយថ្ងៃ ខួបកំណើតខ្លួនឯង២ដងជាប់គ្នា ខណៈពេលកំពុងជូតសម្អាត ។ ការលាងដៃត្រូវបានបង្កើតឡើង ជាយូរមកហើយ ថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺ និងការឆ្លងមេរោគ ព្រោះរូបវិទ្យាមូលដ្ឋាន របស់វាកម្រត្រូវបានសិក្សាណាស់ ។
ម៉ូដែល២វិមាត្រ ពិចារណា លើដៃលើខ្នាតមីក្រូទស្សន៍ តំណាងឲ្យភាពគ្រើម នៃស្បែកជាផ្ទៃរលកដែលបំបែក ដោយរាងរាវស្តើងដោយឆ្លងកាត់គ្នា ទៅវិញទៅមក នៅពេលដុស ។ ភាគល្អិតដូចជាបាក់តេរី និងមេរោគ បានជាប់នៅក្នុងចន្លោះ មម្រាមដៃនៃផ្ទៃទាំងនេះដោយជាប់ នៅក្នុងអ្វីដែលអ្នកស្រាវជ្រាវហៅថា អណ្តូងសក្តានុពល ។
វាធ្វើឲ្យភាគល្អិតដូចជាបាក់តេរី និងមេរោគត្រូវបានរំសាយចេញពីដៃ ក្នុងកំឡុងពេលលាងថាមពល ពីលំហូរទឹកត្រូវតែខ្ពស់ល្មម ដើម្បីឲ្យវាឡើង និងចុះពីចន្លោះមម្រាមដៃ ។ ម៉ូដែលនេះបានបង្ហាញថា ភាពខ្លាំងនៃលំហូរនេះ គឺអាស្រ័យលើល្បឿន ដែលអ្នកដុសដៃរបស់អ្នក ៕ដោយ៖លី ភីលីព