ព័ត៌មានអន្តរជាតិ

ស្លាប់ច្រើន ទប់លេងជាប់ តិចសាស់ ស្នើសុំ កុងតឺន័រជាច្រើនគ្រឿង ដាក់សាកសព អ្នកជំងឺកូវីដ១៩

កុងតឺន័រ ចំនួន ៥ ត្រូវបានស្នើសុំ ដោយនាយកដ្ឋាន សេវាកម្មសុខភាព នៅរដ្ឋតិចសាស់ ខណៈមានការកើនឡើង នៃករណីស្លាប់ដោយសារជំងឺ Covid-១៩ ។ នេះបើតាមប្រភពព័ត៌មានពី CNN នាថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២១ ។

យោងតាមអ្នកនាំពាក្យលោក ដុងឡាស់ លូវដេ (Douglas Loveday) បានឱ្យដឹងថា នាយកដ្ឋាន សេវា កម្មសុខភាពរដ្ឋ ក្នុងរដ្ឋតិចសាស់ បានដាក់សំណើរ ស្នើរសុំ កុងតឺន័រ សម្រាប់ដាក់ សាកសព អ្នកជំងឺកូវីដ១៩ បន្ទាប់ពីទិន្នន័យ នៃការស្លាប់ របស់អ្នកជំងឺកូវីដ១៩ មានការកើនកើនឡើង ក្នុងកម្រិតគួរឲ្យបារម្ភ ។ សំណើរនេះត្រូវ បានដាក់នៅថ្ងៃទី ៤ ខែសីហា ២០២១ កន្លងទៅថ្មីៗ ។

លោក ដុងឡាស់ បានបន្ថែមថា កុងតឺន័រ ដែលបានស្នើនឹងត្រូវយកទៅទុក នៅទីតាំងសាន អាន់អានតូនីញ៉ូ ដើម្បីត្រៀមដាក់ សាកសពអ្នកជំងឺកូវីដ១៩ និងរៀបរួចជាស្រេច ដើម្បីត្រៀម ចំពោះការកើនឡើង នៃចំនួនអ្នកស្លាប់ ក្នុងកំឡុងពេលរលកទីបី នៅក្នុងរដ្ឋ ។

កាលពីថ្ងៃអង្គារ គ្រែ ICU ចំនួន ៣២៧ ត្រៀមជាស្រេច ដើម្បីដាក់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ខណៈមានអ្នកជំងឺកូវីដ ១៩ ចំនួន ១១.៧៩១ នាក់ នៅក្នុងមន្ទីរពេទ្យ ទូទាំងរដ្ឋ នេះបើយោងតាមទិន្នន័យ សុខភាពរដ្ឋ ។ រដ្ឋតិចសាស់ មានអ្នកស្លាប់ចំនួន ៥៣.១០០ នាក់គិតត្រឹមថ្ងៃចន្ទ ។

យ៉ាងណា កាលពីពេលកន្លងទៅថ្មីៗ អាជ្ញាធររដ្ឋតិចសាស់លោក Greg Abbott បានប្រឆាំងនឹងការពាក់ម៉ាស់នៅក្នុងរដ្ឋ ហើយក៏បានចេញ បទបញ្ជា ប្រតិបត្តិមួយ ដោយមិនតម្រូវឱ្យ ពាក់ម៉ាស់នៅក្នុងសាលា ។ រដ្ឋតិចសាស់ មានមន្ទីរពេទ្យកុមារច្រើន ជាងគេនៅក្នុងប្រទេស គឺចំនួន ២៣៩ នេះបើយោងតាមទិន្នន័យ​ ចុងក្រោយ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល ៕

Most Popular

To Top