បរទេស ៖ រូបថតដំបូងបានលេចចេញ ពីយន្តហោះដឹកទំនិញ របស់អាមេរិក C-17 ដែលផ្ទុកទៅដោយជនភៀសខ្លួន អាហ្វហ្កានីស្ថាន រាប់រយនាក់ បន្ទាប់ពីពួកគេបានប្រញាប់ប្រញាល់ឡើង យន្តហោះ នៅមុនពេលបុគ្គលិកយោធា អាចបិទពួកគេ ក្នុងបំណង ចង់រត់គេចពីពួកតាលីបង់ ។
យោងតាមសារ ព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យ ដឹងថា រហូតមក ដល់ពេលនេះ សហរដ្ឋអាមេរិក បានហោះហើរ យ៉ាងហោចណាស់យន្តហោះដឹក ទំនិញធុន C-17 ចំនួន ២ គ្រឿង ចេញពីទីក្រុងកាប៊ុល ហើយជើងហោះហើរ ជាច្រើនទៀតត្រូវបានរំ ពឹងទុក នៅចុងសប្តាហ៍នេះ បើទោះបីជាមានភាព វឹកវរនៅលើដី កាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ រួមទាំងអ្នកដែលបានលួចឡើង លើយន្តហោះ ហើយធ្លាក់ពីលើយន្តហោះ ក្នុងលំហរអាកាស គួរឱ្យភ័យខ្លាច។
រូបថតមួយដែលទទួលបាន ដោយ Defence One បង្ហាញពីយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ដែលពោរពេញទៅដោយ ជនជាតិអាហ្វហ្គានីស្ថានចំនួន ៦៤០ នាក់ កំពុងអង្គុយនៅលើកម្រាលឥដ្ឋ ដែលជាធម្មតា អាចផ្ទុកទាហាន ១៥០ នាក់បានយ៉ាងស្រួល ប៉ុន្តែអាចផ្ទុកទំនិញបាន ១៧១.០០០ ផោន ៕
ប្រែសម្រួលៈ ណៃ តុលា