ព័ត៌មានអន្តរជាតិ

យន្តហោះយោធា​ ២គ្រឿង ហោះកម្ពស់ ១.០០០ ហ្វីតរាយការណ៍ពី UFO ពណ៌ភ្លឺបៃតងហោះហើរ លើកាណាដា បន្ទាប់ពីបានឃើញ

កាណាដា ៖ អាកាសយានិក ២នាក់នៅលើដែនអាកាស ប្រទេសកាណាដា បានរាយការណ៍ថា ពួកគេបានឃើញវត្ថុហោះ ពណ៌ភ្លឺពណ៌បៃតង ដែលហោះចូល ទៅក្នុងពពក ហើយបានបាត់ខ្លួន នៅផ្នែកខាងកើត នៃប្រទេសកាលពីខែមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែកក្កដានៅពេលយន្តហោះយោធា កាណាដាហោះហើររវាង CFB Trenton ដែលជាមូលដ្ឋានយោធានៅ Ontario និង Cologne ប្រទេសអាល្លឺម៉ង់ និងជើងហោះហើរ KLM Royal Dutch Airlines KLM618 ដែលធ្វើដំណើរពី Boston ទៅទីក្រុង Amsterdam បានឃើញវត្ថុអាថ៌កំបាំង មួយនេះ។

នេះបើយោង តាមការបង្ហោះ នៅលើគេហទំព័រ ហេតុការណ៍ហោះហើរ របស់រដ្ឋាភិបាល កាណាដាថា មិនមានផលប៉ះពាល់ ដល់ប្រតិបត្តិការទេ នៅលើយន្តហោះទាំង២ ។ ទោះយ៉ាងណាអ្នកជំនាញ ខាងភស្តុភារ និងអ្នកប្រឹក្សា Steffan Watkins បានពិនិត្យមើលព័ត៌មានទិន្នន័យ នៃការហោះហើរហើយបាន tweeted ថា យន្តហោះយោធាកាណាដា CC-177 Globemaster III បានធ្វើការផ្លាស់ប្តូរហើយបានកើនឡើង ១០០០ ហ្វីត នៅពេលពួកគេរាយការណ៍ថា ឃើញ UFO ។

ដូច្នេះខ្ញុំចង់ដឹងថា តើអាកាសយានិកបានផ្លាស់ប្តូរទិសដៅ ដើម្បីចៀសវាងវាផ្លាស់ប្តូរទិសដៅ ដើម្បីមើលថា តើវាជាអ្វី ឬប្រសិនបើការកែតម្រូវវគ្គ ដែលមានលក្ខណៈប្រហាក់ប្រហែល គឺជាទម្លាប់ទាំងស្រុងហើយគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ ៕ដោយ៖លី ភីលីព

Most Popular

To Top