ព័ត៌មានអន្តរជាតិ

តាលីបង់ ធានាសុវត្ថិភាព ពលរដ្ឋអាមេរិក ជាង១ម៉ឺននាក់ ដែលកំពុងជម្លៀសចេញ ពីទីក្រុងកាប៊ុល

ក្រុមតាលីបង់បានសន្យាថា ជនស៊ីវិលអាចធ្វើដំណើរ ដោយសុវត្ថិភាព ទៅកាន់អាកាសយានដ្ឋាន ក្រុងកាប៊ុល ខណៈដែលយោធា អាមេរិក បានបង្កើន ការហោះហើររបស់ខ្លួន សម្រាប់ជនជាតិអាមេរិក និងជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងភៀសខ្លួន ពីក្រុមអ៉ីស្លាមនិយម នៅថ្ងៃអង្គារ ទី១៨ ខែសីហា ។ នេះបើតាមប្រភពព័ត៌មានពី CNA។

មន្រ្តីសេតវិមានបាននិយាយថា មនុស្សប្រហែល ៣.២០០ នាក់ ត្រូវបានជម្លៀសចេញ ដោយយោធាអាមេរិក រួមទាំងពលរដ្ឋអាមេរិក អ្នកស្រុកអចិន្ត្រៃយ៍ និងក្រុមគ្រួសាររបស់ពួកគេ នៅលើជើងហោះហើរ ចំនួន ១៣ ។ នៅព្រឹកថ្ងៃអង្គារ មន្ត្រីសេតវិមាន បាននិយាយថា ជនជាតិអាមេរិកចំនួន ១១.០០០ នាក់ស្ថិតនៅខាងក្នុងប្រទេស រួមទាំងអ្នកការទូត កំពុងរង់ចាំការជម្លៀសជាហូរហែរ បន្ទាប់ពីការចូលកាន់កាប់ របស់តាលីបង់។

មន្រ្តីអាមេរិកម្នាក់បាននិយាយថា ពួកគេកំពុងទាក់ទងជាមួយ មេបញ្ជាការតាលីបង់ ដើម្បីធានាថាប្រតិបត្តិការ ហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិហាមីដកាហ្សៃ នៅតែមានសុវត្ថិភាពពីការវាយប្រហារ ទៅដល់ប្រជាពលរដ្ឋ អាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថាន។ ឧត្តមសេនីយ៍ Hank Taylor បាននិយាយនៅមន្ទីរប៉ង់តាហ្គោនថា“ យើងគ្មានអន្តរាគមន៍ ព្រោះគ្មានការវាយប្រហារ និងគ្មានការគំរាមកំហែងពីក្រុមតាលីបង់ឡើយ” ។ យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេតប្រីដ បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចសម្រេចចិត្ត រក្សាវត្តមានការទូតរបស់ខ្លួនបាន បន្ទាប់ពីស្ថានទូតអាមេរិកត្រូវបានបិទ នៅថ្ងៃទី ៣១ ខែសីហា ៕

Most Popular

To Top