ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិនថា សង្គ្រាមអាមេរិក នៅអាហ្វហ្គានីស្ថាន ពិតជាមិនទាន់បញ្ចប់, វាកំពុងប្រែក្លាយជាសង្គ្រាម ទម្លាក់គ្រាប់បែក ដូចនៅសូម៉ាលី

បរទេស ៖ សហរដ្ឋអាមេរិក គ្រោងបន្តប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ព ចុងក្រោយនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថា របស់លោក កាលពីថ្ងៃច័ន្ទបន្ទាប់ពីការ ប្រគល់ទីក្រុងកាប៊ុល ទៅឱ្យពួកតាលីបង់ កាលពីចុងសប្តាហ៍ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា តាមកញ្ចក់ ទូរទស្សន៍ កាលពីថ្ងៃច័ន្ទ ដែលលោកបានការពារ ការប្រកាន់ខ្ជាប់ របស់លោក ចំពោះការដកថយ ដែលបានចរចាជាមួយ ពួកតា​​​​លីបង់ ដោយអតីតប្រធានាធិបតី លោ​​​​​​​​​​​​​​​​​​​​​​​ក​ដូ​​ណាល់ត្រាំនោះ, គឺលោកបៃដិន បាននិយាយថា លោកតែងតែជឿ​​ជាក់ថា បេសកកម្មអាមេរិក“ គួរតែផ្តោ​តលើការប្រឆាំងភេរវក​ម្ម​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនប្រឆាំងកុបកម្ម ឬកសាងប្រទេសនោះទេ ហើយថាអាមេរិកមិនបោះបង់បេសកកម្មនោះទេ ក្នុងការដកកងទ័ពប្រហែល ១​២ ០០០ នាក់ចេញពីអាហ្វហ្គានីស្ថាន នោះទេ។

​លោក បៃដិន បន្តថា «សព្វថ្ងៃនេះការគំរាមកំហែងភេរវករ​​ បានរីករាលដាលយ៉ាងធំធេងហួស ពីប្រទេសអាហ្វហ្គានីស្ថាន ៖ ពួកអាល់សាបាប នៅ​​ប្រ​ទេ​ស​សូម៉ាលី, ពួកអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQQP), ពួក អាល់នូសារ៉ា នៅស៊ីរី ISIS [ដាអ៊ីស] ព្យាយាមបង្កើតតំបន់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់ និងបង្កើតសាខា នៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី» ។

លោកបន្ថែមថា « ការគំរាមកំហែងទាំងនេះ ធានាពីការយកចិត្តទុកដាក់ និងធនធានរបស់យើង ។ យើងអនុវត្តបេសកកម្ម ប្រឆាំង ភេរវកម្មប្រកប ដោយប្រសិទ្ធភាព ប្រឆាំងនឹងក្រុមភេរវករ នៅក្នុងប្រទេសជាច្រើនដែលយើង មិនមានវត្តមានយោធា អចិន្ត្រៃយ៍ ហើយបើសិនជាចាំបាច់ យើងនឹងធ្វើដូចគ្នា នៅប្រទេសអាហ្វហ្គានីស្ថាន ។
យើងបានបង្កើត សមត្ថភាពប្រឆាំង ភេរវកម្មដែលអាចអនុញ្ញាត ឱ្យយើងរក្សាការយកចិត្តទុកដាក់ របស់យើងចំពោះការគំរាមកំហែង ដោយផ្ទាល់ដល់ សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងដាច់ខាតប្រសិនបើចាំបាច់ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top