ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូននាវាចម្បាំង មហាប្រល័យ ២គ្រឿង ទៅចូលរួមលេងល្បែង យោធាជាមួយអ៊ីរ៉ង់

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹក រុស្ស៊ីចំនួន ២ គ្រឿងបានចូលចត នៅកំពង់ផែ Bandar Anzali ភាគខាងជើង ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។

នាវាចម្បាំងរុស្ស៊ីដែលមានសមាជិក នាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត Sea Cup ដែលជាផ្នែកមួយនៃការប្រកួត កីឡាកងទ័ពអាកាសអន្តរជាតិឆ្នាំ២០២១ ។

នៅព្រឹកថ្ងៃពុធកន្លងនេះដែរ នាវាល្បាតពីរគ្រឿង របស់កងទ័ពជើងទឹកអាស៊ែបៃហ្សង់ បានមកដល់ កំពង់ផែតែមួយ ដោយមានសមាជិកនាវិកសរុប ៦៦ នាក់នៅលើនោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នាវាកងទ័ពជើងទឹកពីរគ្រឿងមកពីប្រទេស កាហ្សាក់ស្ថាន បានមកដល់ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃច័ន្ទកន្លង ទៅនេះ ដែលជាក្រុមទីមួយ ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការប្រកួត Sea Cup គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានិង បញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា៕

Most Popular

To Top