ព័ត៌មានអន្តរជាតិ

ចិននិងរុស្សី បញ្ចប់សមយុទ្ធយោធា រយៈពេល៥ថ្ងៃ ជាផ្លូវការ ប្រកបដោយផ្លែផ្កា

បរទេស ៖ សមយុទ្ធយោធាដ៏ធំមួយ រវាងកងកម្លាំង នៃប្រទេសរុស្សី និងប្រទេសចិន ដែលបានធ្វើឡើង កាលពីសប្តាហ៍មុននៅក្នុង តំបន់ភាគខាងជើង នៃប្រទេសចិន មានឈ្មោះថា Zapad/Interarction2021 នោះគឺត្រូវបានបញ្ចប់ទៅជាផ្លូវការ ហើយនៅថ្ងៃនេះ។

ប្រទេសមហាអំណាច ទាំងពីរ ត្រូវបានគេមើលឃើញថា ប្រទេសដែលមានសត្រូវ ជាសហរដ្ឋអាមេរិកដូចគ្នា ដូចនេះពួកគេបានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងទ្វេរភាគី រវាងគ្នានេះ គឺជាប្រយោជន៍ដ៏ល្អមួយផ្សេងទៀត លើសពីកិច្ចសហប្រតិបត្តិការ ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធា ដែលមានរយៈពេល៥ថ្ងៃនេះ បានធ្វើឡើងនៅក្នុងតំបន់ Ningxia Hui របស់ប្រទេសចិន ដោយមានការ ចូលរួមពីសំណាក់ អង្គភាព ជើងកងទ័ពជើងគោក ជាច្រើនរួមគ្នាក្នុងគោលបំណងសំខាន់ គឺថែរក្សាសន្តិសុខក្នុងតំបន់ និងស្ថេរភាព នៃកងកម្លាំងរៀងៗខ្លួន។

Zapad/Interaction 2021 ត្រូវបានចូលរួមពីសំណាក កងកម្លាំង សរុប១០០០០នាក់ យន្តហោះ២០០គ្រឿង រថយន្តយោធា២០០គ្រឿង ព្រមទាំងកាំភ្លើងធំ ចំនួន១០០គ្រឿង ផ្សេងទៀតផងដែរ ដែលក្នុងនោះ ភាគច្រើនរបស់សព្វាវុធរបស់ចិន គឺមានទៅដល់៨១,៦ភាគរយ សុទ្ធតែជាអាវុធបច្ចេកវិទ្យាថ្មីៗ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top