ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និយាយវាយប្រហារ លោកខាងលិច ស្របពេលមាន វិបត្តិជនភៀសខ្លួន អាហ្វហ្គានីស្ថាន

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានចោទបណ្ដាប្រទេស លោកខាងលិច ពីបទបង្កវិបត្តិជនភៀសខ្លួន ពិភពលោក ក្រោយពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ប៉ុន្តែមិនបាននិយាយរំឭក ដល់ព្រឹត្តិការណ៍ថ្មីៗនេះ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាននោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័រខ្លួន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេស កូរ៉េខាងជើង បាននិយាយថា ប្រទេសលោកខាងលិច ត្រូវទទួលខុសត្រូវ ចំពោះបញ្ហាបន្ទាន់បំផុតមួយចំនួន នៅជុំវិញពិភពលោក ។

ដោយមិន បានបញ្ចេញឈ្មោះ ឬក៏រិះគន់ប្រទេសជាក់ លាក់ណាមួយនោះ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បាននិយាយយ៉ាង ដូច្នេះថា វិបត្តិជនភៀស ខ្លួន ដែលកំពុងកើនឡើងើមិនធ្លាប់មាននោះ គឺជាផលនៃភាពចលាចលសង្គម និងជម្លោះបង្ហូរឈាម បង្កើតឡើង ដោយលោកខាងលិច ។

សេចក្តីថ្លែង ការណ៍ដដែលនេះ បាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ប៉ុន្តែពួកគេប្រព្រឹត្ត ចំពោះជនភៀសខ្លួន ដូចទៅនឹងឧក្រិដ្ឋជន បំបែកបំបាក់កូនចេញ ពីឪពុកម្តាយរបស់ពួកគេ ទន្ទឹមនឹងការចូលរួមលើកទឹកចិត្ត ដល់ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ពលកម្មបែបទាសភាព និងការធ្វើទារុណកម្ម” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top