ព័ត៌មានអន្តរជាតិ

កងកម្លាំង អាមេរិកប្រចាំ នៅជប៉ុន នឹងមានមេបញ្ជាការថ្មី

បរទេស ៖ កងកម្លាំងទ័ពសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសជប៉ុន និងកងកម្លាំងទ័ពអាកាសលេខ៥ នឹងមានមេដឹកនាំថ្មីមួយរូប នៅថ្ងៃទី២៧ ខែសីហាខាងមុខនេះ នេះបើយោងតាមការឲ្យដឹង ពីទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ។

ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ឧត្តមសេនីយ៍ទោកងទ័ព អាកាស លោក Ricky Rupp នឹងត្រូវដំឡើង ឋានៈជាឧត្តមសេនីយ៍ឯក នៅមុនពេលទទួលគ្រប់គ្រងទីបញ្ជាការនានា នៅមូលដ្ឋានទ័ពអាកាស Yokota ក្នុងទីក្រុងតូក្យូភាគខាងលិច ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិក បាននិយាយថា លោកប្រធានាធិបតី ចូ បៃដិន បានជ្រើសរើសលោក Ricky Rupp កាលពីថ្ងៃទី០២ ខែសីហា សម្រាប់ការដំឡើងឋានៈជាឧត្តមសេនីយ៍ឯក ដើម្បីទទួលយកភារកិច្ចថ្មីនេះ ។

គួរបញ្ជាក់ថា លោក Ricky Rupp បាននិងកំពុងតែបម្រើការក្នុងតួនាទីពីរ ក្នុងនាមជាមេបញ្ជាការ នៃតំបន់កងទ័ពអាកាស នៃទីក្រុងវ៉ាស៊ីនតោន និងកងអនុសេនាធំ នៃកងទ័ពអាកាសលេខ៣២០ ដែលមានទីស្នាក់ការកណ្ដាល នៅមូលដ្ឋានទ័ព រដ្ឋម៉ារីលែន នេះបើយោង តាមជីវប្រវត្តិរបស់លោក ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top