ក្រុមតាលីបង់ ត្រូវបានគេស្គាល់ថា ជាអ្នកដែលអនុវត្តច្បាប់សាសនា តឹងរ៉ឹងបំផុត នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន កាលពីពេលដែលពួកគេ គ្រប់គ្រងប្រទេសនេះ កាលពីជាង ២០ឆ្នាំមុន ។ ត្រលប់ទៅកាន់អតីតកាល ស្រ្តីជនជាតិ អាហ្វហ្គានីស្ថាន ដែលរស់នៅក្រោមរបប តាលីបង់ ហាក់មិនមានសិទ្ធសេរីភាពគ្រប់គ្រាន់ ដូចស្រ្តីនៅប្រទេសដទៃផ្សេងទៀត ។
ក្រោយដណ្តើមបានរដ្ឋធានី កាប៊ុល ក្រុមតាលីបង់ បានធានាជូនប្រជាជនអាហ្វហ្គានីស្ថាន ថាពួកគេនឹងគោរពសិទ្ធ របស់ស្រ្តីនៅក្នុងប្រទេសនេះ។ យ៉ាងណាមិញ ក្រុមតាលីបង់ ក៏បានបញ្ជាក់ដែរថា សិទ្ធស្រ្តីនឹងត្រូវបានគោរព ប៉ុន្តែត្រូវតែស្ថិតនៅក្រុមច្បាប់ ឥស្លាម Sharia។
បើតាមរបាយការណ៏ ពីអ្នកអង្កេតការអន្តរជាតិ ប្រជាជនអាហ្វហ្គានីស្ថាន ៨០ភាគរយ ត្រូវបានចាប់បង្ខំឱ្យរៀបការ ។ សហគមន៍អន្តរជាតិ ព្រួយបារម្ភថា របបគ្រប់គ្រងរបស់ក្រុមតាលីបង់ នៅឆ្នាំ២០២១នេះ នឹងអាចយកច្បាប់ចាស់ៗ ដែលគេធ្លាប់អនុវត្តមកប្រើប្រាស់ឡើងវិញ បើទោះបីមិនទាំងស្រុង ក៏មានមួយភាគធំដែរ ៕