ព័ត៌មានអន្តរជាតិ

អង្កការណាតូ ប្តេជ្ញាពន្លឿន ការជម្លៀសពី អាហ្វហ្គានីស្ថាន ស្របពេលមានការ រិះគន់កើនឡើង

បរទេស ៖ មន្ត្រីអង្គការណាតូមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សជាង១៨.០០០នាក់ បានធ្វើដំណើរ តាមយន្តហោះចេញ ពីទីក្រុងកាប៊ុល គិតចាប់តំាងពីពួកតាលីបង់ កាន់កាប់រដ្ឋធានីអាហ្វហ្គានីស្ថានមក និងបានប្តេជ្ញាបង្កើនកិច្ចប្រឹង ប្រែងជម្លៀសទ្វេដង ស្របពេលមានការរិះគន់ កើនឡើង ចំពោះការដែលលោកខាងលិច បង្កឲ្យមានវិបត្តិ ។

មន្ត្រីមួយរូប ដែលបដិសេធ មិនបញ្ចេញឈ្មោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មនុស្សរាប់ពាន់នាក់ ដែលអស់សង្ឃឹម ចំពោះការរត់ភៀសខ្លួន ចេញពីប្រទេសនោះ បានបន្តសម្រុកចូលទៅកាន់ អាកាសយានដ្ឋាន។

ចំណែករដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្រ្តាលី ក៏បានប្រឈមមុខនឹងការស្នើឲ្យធ្វើប្រឹង ប្រែងបន្ថែម និងបង្កើនល្បឿនជម្លៀសពលរដ្ឋខ្លួន និងជនជាតិអាហ្វហ្គានីស្ថាន ដែលងាយនឹងរងគ្រោះនានាផងដែរ ។

គួរបញ្ជាក់ថា ការរិះគន់ចំពោះអង្គការសម្ពន្ធមិត្តយោធា ណាតូ និងបណ្ដាមហាអំណាច លោកខាងលិច បានកើនកាន់តែខ្លាំងឡើង ស្របពេលដែលរូបភាព នៃភាពចលាចល និងភាពអស់សង្ឃឹម បានត្រូវបានគេចែកចាយ នៅជុំវិញពិភពលោក ។

ប៉ុន្តែមន្ត្រីនាំពាក្យតាលីបង់មួយរូប បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា ប្រទេសចិនបានដើរតួនាទី ដ៏មានអំណោយទាន ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សារគ្នា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងស្វាគមន៍ ចំពោះការកសាង ប្រទេសឡើងវិញ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top