អាមេរិក៖ថនិកសត្វមានទំហំប៉ុនឆ្មាចម្លែក ដែលបានធ្វើដំណើរ នៅអាមេរិកខាងជើងភ្លាមៗ បន្ទាប់ពីការផុតពូជរបស់ ដាយណូស័រកាលពី ៦៦ លានឆ្នាំមុនត្រូវបានដាក់ឈ្មោះ តាមបិសាចប្រែកាយ Beorn នៅក្នុងរឿង The Hobbit នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ពួកគេទាំងអស់បានដើរនៅអាមេរិក ខាងជើង បន្ទាប់ពីការផុតពូជដាយណូស័រកាលពី ៦៦ លានឆ្នាំមុន។ វាចង្អុលបង្ហាញអំពីការវិវត្តលឿននៃថនិកសត្វជាងការគិតពីមុន បន្ទាប់ពីអាចម៍ផ្កាយបានបំផ្លាញ ៧៥ ភាគរយនៃជីវិតទាំងអស់ នៅលើផែនដី។

ការវិភាគលើហ្វូស៊ីលបង្ហាញថា សត្វទាំង៣ប្រភេទនេះ គឺជាបុព្វបុរសដំបូងនៃថនិកសត្ វដែលមានជើងដូចជាសេះ ដំរី គោ និងរមាស។ ពួកវាមានទំហំចាប់ពីឆ្មាមានកន្ទុយដូចសត្វឆ្មាផ្ទះទំនើប ដែលមានទំហំធំជាងកណ្តុរភាគច្រើន ថនិកសត្វមានទំហំកណ្តុរធ្លាប់រស់នៅជាមួយដាយណូស័រនៅអាមេរិកខាងជើង។
អ្នកស្រាវជ្រាវបាននិយាយថា ធ្មេញទាំង៣ មានលក្ខណៈពិសេសប្លែកពីគេ។ Beornus honeyi ជាប្រភេទសត្វធំបំផុតនៃបុរេប្រវត្តិថ្មីដែលបានរស់នៅសម័យ Paleocene Epoch ដំបូងបំផុតចន្លោះពី ៥៦ ទៅ ៦៦ លានឆ្នាំមុនត្រូវបាន គេដាក់ឈ្មោះថា បិសាច Beorn ក្នុងរឿង The Hobbit ដោយសារវាមានធ្មេញថ្ពាល់ហើម។ ២ផ្សេងទៀត គឺ Miniconus jeanninae មានទំហំប្រហាក់ប្រហែល នឹងឆ្មាមានកន្ទុយមូល និង Conacodon hettingeri ស្ថិតនៅចន្លោះទំហំ Miniconus និង Beornus។

ការផុតពូជដ៏ធំដែលបានបំផ្លាញដាយណូស័រ ដែលមិនមែនជាសត្វស្លាប ជាទូទៅត្រូវបាន គេទទួលស្គាល់ថា ជាការចាប់ផ្តើមនៃអាយុកាលថនិកសត្វពីព្រោះប្រភេទជាច្រើនបានបង្ហាញខ្លួន ជាលើកដំបូងភ្លាមៗបន្ទាប់ពីនោះ។ អ្នកជំនាញផ្នែកបូរាណវិទ្យាមកពីសាកលវិទ្យាល័យ Colorado នៅ Boulder នរកឃើញផ្នែកឆ្អឹង និងធ្មេញថ្គាមក្រោមផ្តល់ នូវការយល់ដឹងអំពីអត្តសញ្ញាណ របៀបរស់នៅ និងទំហំរាងកាយរបស់សត្វនៅ Great Divide Basin របស់ Wyomin៕

