ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកក Doomsday Glacier របស់អង់តាក់ទិកមិនត្រឹមតែបាត់បង់ទឹកកកយ៉ាងឆាប់រហ័សពីការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែវាថែមទាំងទទួលបានកម្ដៅទ្វេដងពីការឡើងកម្ដៅផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ផ្ទាំងទឹកកក Glacier ត្រូវបានគេហៅថា ជាផ្ទាំងទឹកកក Doomsday Glacier ដោយសារឥទ្ធិពលរបស់វាទៅលើការកើនឡើងនីវ៉ូទឹកសមុទ្រកំពុងត្រូវបានកម្ដៅពីសម្បកផែនដី ព្រោះវាមានជម្រៅត្រឹមតែ ១០ ទៅ ១៥ ម៉ាយពីក្រោមអង់តាក់ទិកខាងលិចបើប្រៀបធៀបទៅនឹងប្រហែល ២៥ ម៉ាយល៍ នៅអង់តាក់ទិកខាងកើត។
លោកវេជ្ជបណ្ឌិត Ricarda Dziadek ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនេះធ្វើឲ្យលំហូរកំដៅក្នុងផែនដីឡើងដល់ ១៥០ មីល្លីវ៉ាត់ក្នុងមួយម៉ែត្រការ៉េ។ យោងតាម BBC ថា ផ្ទាំងទឹកកក Glacier បានរួមចំណែកប្រមាណ ៤ ភាគរយចំពោះការកើនឡើងកម្ពស់ទឹកសមុទ្រប្រចាំឆ្នាំហើយ ឥឡូវនេះត្រូវបានគេជឿជាក់ថា នឹងបាត់បង់ទឹកកក ៨០ ពាន់លានតោនក្នុងមួយឆ្នាំ។
បើយោងតាមការវិភាគឆ្នាំ ២០១៧ ដែលធ្វើឡើងដោយ New York Times ដោយប្រើទិន្នន័យពី NASA JPLថា ចាប់តាំងពីឆ្នាំ ១៩៨០ មកវាបានបាត់បង់ទឹកកកយ៉ាងតិច ៦០០ ពាន់លានតោន។យោងតាមវិទ្យាសាស្ត្រផ្ទាល់បានឲ្យដឹងថា ការបាត់បង់ទឹកកកសមុទ្រដែលបង្កើនល្បឿនខ្លះអាចបណ្តាលមកពីទន្លេលាក់ខ្លួននៅក្រោមផ្ទាំងទឹកកក ប៉ុន្តែភាគច្រើនវាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើង។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលសំណុំទិន្នន័យធរណីមាត្រ នៃអង់តាក់ទិកខាងលិចដើម្បីបង្កើតផែនទី លំហូរកម្ដៅក្នុងផែនដីថ្មី។ ទាំងនេះបង្ហាញពីសារសំខាន់ទី២ ប៉ុន្តែកត្តាសំខាន់នៅលើផ្ទាំងទឹកកក និងការបាត់បង់ទឹកកកជាបន្តបន្ទាប់ទោះបីជា ផលប៉ះពាល់ពិតប្រាកដនាពេលបច្ចុប្បន្នមិនច្បាស់លាស់ក៏ដោយ។
សហអ្នកស្រាវជាវ និងបណ្ឌិតភូមិសាស្ត្ររូបវិទ្យា AWI លោកបណ្ឌិត Karsten Gohl បានពន្យល់ថា សីតុណ្ហាភាព នៅផ្នែកខាងក្រោមនៃផ្ទាំងទឹកកក គឺអាស្រ័យទៅលើកត្តាមួយចំនួនឧទាហរណ៍ថា តើដីមានថ្មរឹង ឬដីល្បាប់ពោរពេញដោយទឹករាប់ម៉ែត្រឬអត់។ទឹកដឹកនាំកម្ដៅកើនឡើងប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាក៏អាចបញ្ជូនថាមពលកំដៅទៅឆ្ងាយមុន ពេលវាអាចទៅដល់បាតផ្ទាំងទឹកកក៕ ដោយ៖លី ភីលីព