បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មីចំនួន ១១ ៣៤៦ នាក់នៅក្នុងស្រុក ចំនួន ៣៦ កាលពីថ្ងៃអាទិត្យ និងចំនួនអ្នកស្លាប់តែមួយថ្ងៃខ្ពស់បំផុត គឺរហូតដល់ ៧៣៧ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនឆ្លងសរុបនៅថ្ងៃអាទិត្យគឺជាចំនួននៃការឆ្លងមេរោគក្នុងស្រុកខ្ពស់បំផុតប្រចាំថ្ងៃទី ២ ចាប់តាំងពីការចាប់ផ្តើម នៃការរីករាលដាល បន្ទាប់ពីចំនួនរកឃើញចំនួន ១៣ ៤១៧ កាលពីថ្ងៃសៅរ៍។
តំបន់ចំនួនបីដែលកត់ត្រាករណីឆ្លងច្រើនជាងគេ នៅវៀឥតណាម គឺទីក្រុងហូជីមិញ (៤.១៩៣) ប៊ិញឌួង (៣.៧៩៥) និងដុងណៃ (៨៤៩) ។
ចំនួននៃការជាសះស្បើយចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតបានកើនឡើងដល់ ១៤៧ ៦៦៧នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៧ ៥៨០ ត្រូវបានប្រកាសថាបានជាសះស្បើយកាលពីថ្ងៃអាទិត្យ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨ ២៧៧ នាក់។

ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃរលកឆ្លងវីរុសទី ៤ របស់ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងក្នុងស្រុកចំនួន ១៧៥ ៩៩៤ ករណី និងមានអ្នកស្លាប់ចំនួន ៦.៥៣៨ នាក់៕ប្រែសម្រួលៈ ណៃ តុលា
