បរទេស៖ ប្រទេសអ៊ូសបេគីស្ថាន បានប្រកាស កាលពីថ្ងៃសុក្រថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយតាលីបង់ ប្រទេសអ៊ូសបេគីស្ថាន បានបញ្ជូនជនភៀសខ្លួន អាហ្វហ្គានីស្ថានចំនួន ១៥០ នាក់ត្រឡប់ទៅមាតុប្រទេសវិញ ដែលក្រុមមន្រ្តីប្រទេសនេះបាននិយាយថា កំពុងបំពេញតាមបំណង របស់ជនភៀសខ្លួន។
យោងតាមសារ ព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេស អ៊ូបេគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រដោយនិយាយថា ក្រុមតាលីបង់បានសន្យាថា នឹងមិនធ្វើទុក្ខបុកម្នេញ ជនភៀសខ្លួនចំពោះការរត់គេចខ្លួនឡើយ។
វាបានបន្ថែមថា ខ្លួនបានទាក់ទងជាមួយពួកតាលីបង់សម្រាប់“ ការធានាសន្តិសុខសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានដែលបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ក្នុងអំឡុងពេលថ្ងៃ ដ៏គួរឱ្យរន្ធត់ទាំងនោះ” ដោយសំដៅលើការកាន់កាប់ របស់ក្រុមសកម្មប្រយុទ្ធក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ដែលឈានទៅដល់វគ្គផ្តាច់ ព្រ័ត្ររបស់អាមេរិក និងការដកខ្លួនរបស់ណាតូ។
យោង តាមក្រសួង គឺជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេស របស់ពួកគេវិញ បានទៅដល់គេហដ្ឋាន របស់ពួកគេដោយសុវត្ថិភាពតាម“ នីតិវិធីផ្លូវការចាំបាច់” ។ មិនមានការពន្យល់បន្ថែមទេ ហើយក្រសួង បានបន្ថែមថា ប្រទេសអ៊ូសបេគីស្ថាន កំពុងធ្វើការជាមួយប្រទេស ដែលព្យាយាមជម្លៀសពលរដ្ឋ របស់ពួកគេចេញពីអាហ្វហ្គានីស្ថាន ៕ប្រែសម្រួលៈ ណៃ តុលា