ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បញ្ជូនយន្តហោះដឹកជំនួយ មនុស្សធម៌ ជួយដល់ហៃទី

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេស ប្រេស៊ីល កាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះដឹកជំនួយមនុស្សធម៌ និងក្រុមពន្លត់អគ្គីភ័យពិសេសចំនួន៣២នាក់ ដើម្បីជួយសង្គ្រោះដល់ប្រទេសហៃទី ក្នុងការរុករក និងខ្នះខ្នែងសម្របសម្រួល បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ បានវាយប្រហារប្រទេសនៅខារីបៀនមួយនេះ កាលពីថ្ងៃទី១៤ ខែសីហា ។

ក្រសួងការពារជាតិបានឲ្យដឹងថា ក្រុមពន្លត់អគ្គីភ័យដែលមានអ្នកឈ្មោះ KC-390 Millennium មកពីកងទ័ពអាកាស របស់ប្រទេសប្រស៊ីល បានចាកចេញមកកាន់ក្រុង Port-au-Prince កាលពីថ្ងៃអាទិត្យ ដែលរដ្ឋធានីរបស់ប្រទេសហៃទី ។

យន្តហោះដែលដឹកនោះផ្ទុកថ្នាំពេទ្យប្រមាណជាង៣,៥តោន និងជំនួយផ្សេងទៀត ពីក្រសួងសុខាភិបាលរបស់ប្រទេស ប្រេស៊ីល ក្នុងនោះរាប់ទាំងប្រដាប់រុំត្រង់ក ថ្នាំកែរោគ និងឧបករណ៍ជាច្រើនទៀត ។

យោងតាមទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសហៃទី បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សអស់តិចបំាផុត២.២០៧នាក់ហើយបាត់ខ្លួន៣៤៤នាក់ និង១២.២៦៨នាក់បានរងរបួស ហើយផ្ទះចំនួន៥២.៩២៣នាក់ត្រូវបានបំផ្លាញ និងខូចខាតអស់៧៧.០០៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top