ព័ត៌មានអន្តរជាតិ

កង្វះទឹកត្រូវដោះស្រាយ? ភ្នាសទើបបង្កើតថ្មីយកអំបិល ៩៩.៩% ​ចេញពីទឹកសមុទ្រអាចផឹក​ បានក្នុងរយៈពេលតែ ប៉ុន្មាននាទីប៉ុណ្ណោះ

កូរ៉េ ៖ អ្នកវិទ្យាសាស្ត្រ បានបង្កើត បច្ចេកវិទ្យាថ្មីមួយ ពួកគេនិយាយថា ពួកគេប្រើភ្នាសអាចយកអំបិល ស្ទើរតែទាំងអស់ចេញ ពីទឹកសមុទ្រ ដែលអាច ដោះស្រាយ បញ្ហាសុខភាពធំបំផុតមួយ របស់ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវមក ពីវិទ្យាស្ថានវិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាកូរ៉េ (KICT) បានបង្កើតភ្នាសថ្មីមួយ ត្រូវបានគេស្គាល់ថា ភ្នាសអេឡិចត្រុសសុន អេនសុផុន “co-axial electrospun nanofiber” ។ ភ្នាសមិនត្រឹមតែយកអំបិល ៩៩.៩ ភាគរយចេញពីទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាមានរយៈពេលរហូត ដល់មួយខែចំណែកដំណោះស្រាយ ពីមុនមានរយៈពេលប្រហែល ៥០ ម៉ោង មុនពេលពួកគេត្រូវការជំនួស ។

ភ្នាសអាចដំណើរការបាន ដោយមិនមានបញ្ហាសើម និងស្នាមប្រឡាក់ ដោយសារតែមុំរអិលទាប ក៏ដូចជាលក្ខណៈនៃចរន្តកម្ដៅរបស់វា ។ ទោះយ៉ាងណា ក៏ដោយវាមានគុណ វិបត្តិគួរឲ្យកត់សម្គាល់ការផ្លាស់ប្តូរ សីតុណ្ហភាព និងការថយចុះលំហូរចំហាយទឹកដោយសារកម្ដៅរបស់វា។
អង្គការសុខភាព ពិភពលោកណែនាំថា ទឹកផឹកដែលមានគុណភាពល្អគួរតែមានសារធាតុ រំលាយសរុប (TDS) តិចជាង ៦០០ ផ្នែកក្នុងមួយលាន (ppm)។ ថ្វីបើបច្ចេកវិទ្យាពីមុន ដំណើរការបានតិចជាង ៥០ ម៉ោងក៏ដោយវាមានដំណើរ ការចំហាយទឹកខ្ពស់។

លោកវេជ្ជបណ្ឌិត Yunchul Woo អ្នកស្រាវជ្រាវបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្នាសអេឡិចត្រុងសុនអេនសុផុន មានសក្តានុពលខ្លាំង ក្នុងការព្យាបាល ដំណោះស្រាយទឹក សមុទ្រដោយមិនមានបញ្ហាពីការសើម ហើយអាចជាភ្នាសសមស្រប សម្រាប់កម្មវិធីចម្រោះ ភ្នាសខ្នាតតូច និងខ្នាតពិតប្រាកដ ៕ ដោយ៖លី ភីលីព

Most Popular

To Top