ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រជំទាស់ ៖ ការរលាយទឹកកក អាចជួយបង្កើនកម្រិត សុខុមប្រាណ និងព្រមានពីការថយ ចុះកម្រិតអាសូតពិតជាអាច សម្លាប់រុក្ខជាតិដ៏សំខាន់

អង់គ្លេស ៖ មុននេះសុខុមប្រាណ ត្រូវបានគេគិតថា ជាអ្នកទទួលផល នៃការប្រែប្រួលអាកាសធាតុ ដោយសារពន្លឺកាន់តែច្រើនប៉ះ នឹងផ្ទៃមហាសមុទ្រ អាចជួយ្យសារពាង្គកាយ រីក លូតលាស់ ហើយដូច្នេះអាចផ្តល់អត្ថប្រយោជន៍ ដល់ជីវិតសមុទ្រ ដែលចិញ្ចឹមពួកវា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាថ្មីមួយបានបង្ហាញថា ទោះយ៉ាងណាការគិតបែបនោះ ប្រហែលជាល្អពេកដើម្បីក្លាយជាការពិត ។ ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Princeton និងវិទ្យាស្ថាន Max Planck សម្រាប់គីមីសាស្ត្រ បានពិនិត្យទៅលើផូលតុន និង ស្នូលទឹកកក ហើយបានកំណត់ថា កម្រិតអាសូតអាចធ្លាក់ចុះ ដោយសារសីតុណ្ហភាពបន្តកើនឡើង ដែលរារាំង ការលូតលាស់ របស់សុខុមប្រាណ និងជាពិសេសរុក្ខជាតិដាំ ក្នុងទឹកអាស្រ័យលើធាតុ សម្រាប់ការរស់រានមានជីវិត ។

លោកបានបន្តថា ដោយសារតែមហាសមុទ្រ ត្រូវបានបែងចែកជាស្រទាប់ផ្សេងៗគ្នា ជាមួយនឹងទឹកត្រជាក់ដែលសម្បូរ សារធាតុចិញ្ចឹមច្រើន មាននៅជម្រៅកាន់តែច្រើន ។
គម្របទឹកកករលាយ នឹងចាក់ទឹកស្រាលជាង មុនជាមួយ នឹងសារធាតុចិញ្ចឹមទាំងនោះតិចជាង មុនចូលទៅក្នុងមហាសមុទ្រហើយធ្វើ ឲ្យសុខុមប្រាណពិបាក ចូលទៅក្នុងទឹកត្រជាក់ ដែលមានជីវជាតិច្រើនពីជម្រៅ ។

សហអ្នកស្រាវជ្រាវ នៃការស្រាវជ្រាវ និង សាស្រ្តាចារ្យ Julie Granger បាននិយាយថា សារធាតុចិញ្ចឹម ដែលសុខុមប្រាណ ត្រូវការគឺជ្រៅ នៅក្នុងមហាសមុទ្រអាកទិក ហួស ពីរុក្ខជាតិទាំងនេះ ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្រិតអាសូតនៅតំបន់ អាក់ទិកជាកន្លែង ដែលមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិកបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ចាប់តាំងពីយុគសម័យ ទឹកកក ចុងក្រោយ ។

សម្លឹងមើលស្នូលដី ល្បាប់ពីភាគខាងលិច និងកណ្តាលនៃតំបន់អាក់ទិកពួកគេ បានរកឃើញថា មហាសមុទ្រ មិនត្រូវបានបែងចែកជាស្រទាប់ ឬបំបែកជាស្រទាប់ ដូចបច្ចុប្បន្នទេដោយទឹកសាបពីប៉ាស៊ីហ្វិកហូរ លើទឹកអំបិល អាត្លង់ទិកធ្វើឲ្យវាសម្បូរទៅ ដោយអាសូត ។

លោក Daniel Sigman សហអ្នកស្រាវជ្រាវ នៃការស្រាវជ្រាវនេះបាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អំឡុងយុគសម័យទឹកកក ចុងក្រោយនៅពេលកំណើននៃផ្ទាំង ទឹកកកធ្លាក់ចុះកម្រិតទឹកសមុទ្រ ពិភពលោកច្រកសមុទ្រBering មិនមានទេ ។ នៅចុងបញ្ចប់នៃយុគសម័យទឹកកក ចុងក្រោយផ្ទាំងទឹកកក បានរលាយកម្រិតទឹកសមុទ្រ បានកើនឡើង ហើយBering Land Bridge ត្រូវបានលិចទឹកជាលទ្ធផល នៅច្រកBering រីងបច្ចុប្បន្ន ៕ដោយ៖លី ភីលីព

Most Popular

To Top