ក្រុងសេអ៊ូល ៖ ក្រុមហ៊ុន Samsung Group បានបង្ហាញពីគម្រោង វិនិយោគចំនួន ២០៥ ពាន់លានដុល្លារ កាលពីថ្ងៃអង្គារក្នុងគោលបំណង ធ្វើឲ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុន ឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ចាប់ពីឧបករណ៍អេឡិចត្រូនិក រហូតដល់ឧបករណ៍ មនុស្សយន្ត និងបង្កើតការងារថ្មីចំនួន ៤ ម៉ឺនកន្លែង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស គឺជាក្រុមហ៊ុនធំបំផុត របស់កូរ៉េខាងត្បូង ហើយចំណូលសរុប របស់វាស្មើនឹងមួយភាគប្រាំ នៃផលិតផលក្នុង ស្រុកសរុបជាតិ ។ Samsung Electronics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ខ្លួនគឺជាក្រុមហ៊ុន ផលិតស្មាតហ្វូនធំបំផុត របស់ពិភពលោក ។
ក្រុមហ៊ុននេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនេះនឹងជួយ Samsung ពង្រឹងជំហរសកលរបស់ខ្លួន នៅក្នុងឧស្សាហកម្មសំខាន់ៗ ខណៈដឹកនាំការច្នៃប្រឌិត នៅក្នុងវិស័យថ្មីៗ ដោយបន្ថែមថា ខ្លួននឹងបន្តការទិញយកក្រុមហ៊ុនផងដែរ ។
នៅផ្នែកខាងមុខឧបករណ៍ អេឡិចត្រូនិក ក្រុមហ៊ុន បាននិយាយថា ខ្លួននឹងព្យាយាមបង្កើន បច្ចេកវិទ្យាទំនើបដើម្បីបំពេញ តាមតម្រូវការរយៈពេលវែង ជាជាងការផ្លាស់ប្តូរ ក្នុងរយៈពេលខ្លី ។ វាក៏កំពុងសម្លឹងរកមើលការពង្រីកអាជីវកម្មផលិត ឱសថជីវសាស្ត្ររបស់ខ្លួន ដែលដំណើរការដោយ Samsung Biologics និង Samsung Bioepisit ។
ក្រុមហ៊ុននេះបានបន្តថា ខ្លួននឹងសាងសង់រោងចក្រផលិតថ្មី ចំនួន២នៅលើកំពូលរោងចក្រ ចំនួន៣ កំពុងដំណើរ ការ ក្នុងគោលបំណង ដើម្បីឈានទៅរកការ ផលិតវ៉ាក់សាំង ។ ក្នុងចំណោមទឹកប្រាក់២០៥ ពាន់លានដុល្លារ ដែលវាគ្រោងចំណាយវា នឹងផ្តល់ប្រាក់ចំនួន ១៨០ ពាន់ពាន់លានវ៉ុនដល់កូរ៉េខាងត្បូង ។
ការវិនិយោគក្នុងស្រុក ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១០,០០០ ផ្សេងទៀត បន្ថែមលើ ចំនួន ៣០,០០០ ដែលបានគ្រោងទុក ។ វាក៏អាចបណ្តាល ឲ្យមានបុគ្គលិកថ្មីចំនួន ៥៦០.០០០ នាក់ នៅក្នុងឧស្សាហកម្ម ពាក់ព័ន្ធផងដែរ ។ ការប្រកាសនេះកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកLee Jae-yong ជាប្រធាន នៃក្រុមហ៊ុននេះបានដើរចេញពីគុក ដោយការដោះលែង បន្ទាប់ពីបញ្ចប់ការជាប់ពន្ធនាគារ បានប្រហែលពាក់ កណ្តាលប៉ុណ្ណោះ ៕ ដោយ៖លី ភីលីព