ព័ត៌មានអន្តរជាតិ

មកស្គាល់ប្រទេស២ នៅតំបន់អាស៊ាន មានព្រិលធ្លាក់ មិនចាញ់ប្រទេស នៅតំបន់អឺរ៉ុបប៉ុន្មានទេ

រដូវធ្លាក់ព្រិល យើងតែងឃើញមាន ក្នុងប្រទេសភាគច្រើន នៅក្នុងតំបន់អឺរ៉ុប ។ ប៉ុន្តែតាមការពិត ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេស២ ដែលមានព្រិលធ្លាក់ ដូចនៅតំបន់អឺរ៉ុបដែរ ។ ប្រទេសទាំង២នោះ រួមមានប្រទេសមីយ៉ាន់ម៉ា និង វៀតណាម។

មីយ៉ាន់ម៉ា ត្រូវបានគេស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអាកាសធាតុក្តៅ គួរឱ្យកត់សម្គាល់ ។ ប៉ុន្តែតាមពិត ប្រទេសនេះមានតំបន់ ដែលមានព្រិលធ្លាក់ នៅភាគខាងជើងប្រទេស ពោលគឺនៅក្នុងរដ្ឋ Kachin។ រដូវព្រិលធ្លាក់នៅក្នុងរដ្ឋ Kachin ត្រូវបានគេមើលឃើញថា តែងកើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែមករា។

ក្រៅពីមីយ៉ាន់ម៉ា នៅក្នុងតំបន់អាស៊ានយើង មានប្រទេសមួយទៀត ដែលមានព្រិលធ្លាក់ នោះគឺប្រទេសវៀតណាម ។ វៀតណាម មានព្រិលធ្លាក់ នៅតាមតំបន់ភ្នំ នៅភាគខាងជើងប្រទេស ។ អាកាសធាតុនៅតំបន់ភាគខាងជើង ប្រទេសវៀតណាម គឺមានសភាព ត្រជាក់ខ្លាំង ណាស់នៅរដូវរងារ ។ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ គេឃើញមានព្រិលធ្លាក់នៅតំបន់ Sapa, Tam Dao និង Hoang Lien Son នៅភាគខាងជើង ប្រទេសវៀតណាម ៕

Most Popular

To Top