ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតី​ អាមេរិក ចោទប្រកាន់ចិន ពីបទគម្រាមកំហែង នៅសមុទ្រចិនខាងត្បូង

បរទេស ៖ អនុប្រធានាធិបតី អាមេរិក លោកស្រី Kamala Harris បានចោទប្រកាន់ចិន ពីបទប្រើប្រាស់ការបង្ខិត បង្ខំនិងការគម្រាម ដើម្បីគំាទ្រដល់ការអះអាង កម្មសិទ្ធិខុសច្បាប់នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលលោកស្រីស្វះស្វែង ប្រមូលប្រទេសនៅស៊ីរី ប្រឆាំងនឹងទីក្រុងប៉េកាំង និងបង្កើនភាពជឿជាក់ របស់អាមេរិក ក្រោយការដកទ័ពអាមេរិក ចេញពីអាហ្វហ្គនីស្ថាន ។

នៅក្នុងសុន្ទរកថា របស់លោកស្រីក្នុងប្រទេសសិង្ហបុរី លោកស្រីប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះ “យើងដឹងថា ទីក្រុងប៉េកាំង បន្តធ្វើការបង្ខិតបង្ខំ សម្លុតគម្រាម និងបង្កើតការអះអាងកម្មសិទ្ធិលើផ្នែកដ៏ធំនៃដែនសមុទ្រចិនខាងត្បូង” ។

តាមសេចក្តីរាយការណ៍ លោកស្រី Kamala Harris បានមានប្រសាសន៍បន្ថែមទៀតថា “សកម្មភាព របស់ទីក្រុងប៉េកាំង បន្តធ្វើឲ្យប៉ះពាល់ដល់បទ បញ្ជាផ្នែកលើក្រឹតក្រមនៃច្បាប់ និងគម្រាមកំហែងដល់អធិបតេយ្យរបស់ប្រទេសនានា ហើយសហរដ្ឋអាមេរិក ឈរនៅជាមួយសម្ពន្ធមិត្តនិង ដៃគូរបស់យើងទាំងអស់ ក្នុងទីចំពោះមុខនៃការគម្រាម កំហែងទាំងនេះ”។

គួរបញ្ជាក់ថា អាមេរិកបានហៅការប្រកួតប្រជែង ជាមួយចិន ថាជាការតេស្តសាកល្បងភូមិសាស្ត្រនយោបាយដ៏ធំបំផុតប្រចាំសតវត្ស និងកំពុងបង្វែរការយកចិត្ត ទុកដាក់និងធនធាន ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលងាកចេញ ពីក្តីកង្វល់សន្តិសុខចាស់ ដែលរួមជាមួយនឹងការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top