តូក្យូ៖ប៉ូលីសនៅទីក្រុងតូក្យូ បានចាប់ខ្លួនបុរសអាយុ ៥២ ឆ្នាំម្នាក់ពីបទសង្ស័យថា បានរំលោភ និងរារាំងមន្ត្រីប៉ូលីសម្នាក់នៅយាមក្បែរពហុកីឡដ្ឋានជាតិមុន ពេលពិធីបើកប៉ារ៉ាឡាំពិកកាលពីយប់ថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមប៉ូលីសបានឲ្យដឹងថាលោក Hiroyuki Matsunaga ជាអ្នកស្រុក Kawasaki ដែលមុខរបរនេះមិនស្គាល់បានចូលរួមក្នុងការតវ៉ាប្រឆាំងប៉ារ៉ាឡាំពិក។ លោកត្រូវបានចាប់ខ្លួននៅផ្លូវបំបែកមួយនៅមុខពហុកីឡដ្ឋាន Rugby Memorial Prince Chichibu នៅម៉ោងប្រហែល ៧ ៖០២ នាទីយប់បន្ទាប់ពីទាត់មន្ត្រីប៉ូលីសកុបកម្មមួយជើង។
មន្រ្តីរូបនេះមិនរងរបួសនៅក្នុងហេតុការណ៍ដែលបានបញ្ចប់នៅពេលដែលប៉ូលីសបំបែកក្រុមដែលនៅសល់៕ ដោយ៖លី ភីលីព

