ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ការចាក់វ៉ាក់សាំង COVID យឺតធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកខាតបង់ ២,៣ ពាន់ពាន់លានដុល្លារ

ប៉ារីស ៖ របាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃពុធនេះបានរកឃើញថា ការចាក់វ៉ាក់សាំង ការពារមេរោគឆ្លង COVID-19 យឺតនឹងធ្វើឲ្យខាតបង់ សេដ្ឋកិច្ច ពិភពលោកចំនួន ២,៣ ពាន់ពាន់លានដុល្លារអាមេរិក ឯណោះ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ការសិក្សារបស់អង្គភាព ស៊ើបអង្កេតសេដ្ឋកិច្ច បានរកឃើញថា ប្រទេសកំពុង អភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលការចាក់វ៉ាក់សាំងការពារ នៅពីក្រោយប្រទេសអ្នកមាន នឹងត្រូវប្រឈមមុខនឹងការខាតបង់ទាំងនោះ ។
របាយការណ៍នេះ កើតឡើងនៅពេលប្រទេស ជឿនលឿន ឆ្ពោះទៅរកការផ្តល់ថ្នាំ បង្ការដល់ប្រជាជន របស់ពួកគេ ខណៈកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីផ្តល់វ៉ាក់សាំង សម្រាប់ប្រទេសក្រីក្រ នៅតែខ្វះខាត ។

ការសិក្សា បានគណនាថា ប្រទេសដែលបរាជ័យ ក្នុងការចាក់វ៉ាក់សាំង ៦០ ភាគរយ នៃប្រជាជនរបស់ពួកគេ នៅពាក់កណ្តាលឆ្នាំ ២០២២ នឹងទទួល រងការខាតបង់ ស្មើនឹង ២ ពាន់ពាន់លានអឺរ៉ូ ក្នុងរយៈពេល ២០២២-២០២៥ ។ EIU បាននិយាយថា ៖ ប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានប្រហែល ២ ភាគ ៣ នៃការខាតបង់ទាំងនេះ ដោយពន្យារពេលការរួមបញ្ចូល សេដ្ឋកិច្ច របស់ពួកគេជាមួយប្រទេស អភិវឌ្ឍន៍បន្ថែមទៀត ។

អង្គការនេះ បានព្រមានថា ការពន្យារពេល នៃការចាក់វ៉ាក់សាំងអាចបង្កើន ការអាក់អន់ចិត្តបង្កើនហានិភ័យ នៃភាពចលាចល សង្គម នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍ ។ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលស្មើនឹង ជិត៣ភាគ៤ នៃការខាតបង់។ ប៉ុន្តែជាភាគរយ នៃផលិតផលក្នុងស្រុក សរុបអនុតំបន់សាហារ៉ាអាហ្វ្រិក នឹងទទួលរងនូវការខាតបង់ ដ៏អាក្រក់បំផុត ។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ប្រជាជនប្រមាណ ៦០ ភាគរយ នៃប្រទេសមានប្រាក់ចំណូលខ្ពស់ បានទទួលវ៉ាក់សាំងការពារ COVID-19 យ៉ាងហោចណាស់មួយដូស នៅចុងខែសីហានេះ បើប្រៀបធៀប ទៅនឹងមួយភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសក្រីក្រ ។ ដូស២ ត្រូវបានតម្រូវឲ្យចាក់វ៉ាក់សាំង ពេញលេញសម្រាប់ការ ចាក់ភាគច្រើន ៕ដោយ៖លី ភីលីព

Most Popular

To Top