ទីក្រុងឡុងដ៍ ៖អ្នកមុជទឹកកំពុងប្រើប្រព័ន្ធ តាមដានក្រោមទឹក ដើម្បីបង្កើតផែនទីឌីជីថល នៃទីក្រុងឡុងដ៍ ជួបប្រទះនាវាចម្បាំង នៅសតវត្សរ៍ទី ១៧ ជាផ្នែកមួយ នៃកងអនុសេនាធំ ដែលបាននាំ លោក Charles II ត្រឡប់មកវិញ ពីប្រទេសហូឡង់នៅឆ្នាំ ១៦៦០ ដើម្បីជួសជួលឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នាវាចម្បាំងកម្ពស់ ជិត៣៧ម៉ែត្រដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានផ្ទុះឡើងនៅតំបន់ទំនាប Thames Estu ary ក្បែរកំពង់ផែ Southend ក្នុងទីក្រុង Essex ហើយបានលិចនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ១៦៦៥ ដោយបានសម្លាប់ មនុស្ស ៣០០ នាក់ ។ អ្នកមុជទឹកកំពុងស៊ើបអង្កេត រកអដ្ឋិធាតុរបស់នាវា ដែលដើមឡើយមានកាំភ្លើង ៧៦ ដើម និងជានាវាសំខាន់បំផុតមួយ នៅក្នុងកងទ័ពជើងទឹក Commonwealth ។
សាងសង់នៅ Chatham ក្នុង Kent ដោយអ្នកបើកកប៉ាល់ John Taylor បានដើរតួយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដោយបម្រើទាំងកងនាវាចរ Cromwellian និងការស្តារឡើងវិញ ។ វាបានបង្កើតជាផ្នែកមួយ នៃកងនាវាបាននាំលោក Charles II ត្រឡប់មកពីប្រទេសហូឡង់ នៅឆ្នាំ ១៦៦០ ដើម្បីស្ដារឡើងឡើងវិញ ដើម្បីបញ្ចប់ភាពអនាធិបតេយ្យ ដែលតាមពីក្រោយការស្លាប់ របស់ Oliver Cromwell នៅឆ្នាំ ១៦៥៨ និងកូនប្រុសរបស់លោក គឺលោក Richard Cromwell ឡើងកាន់អំណាច ។
ប៉ុន្តែវាបានផ្ទុះឡើងនៅពេលគ្រាប់កាំភ្លើង ផ្ទុះឡើងក្តារបានឆេះ នៅពេលកប៉ាល់កំពុងធ្វើដំណើរ ទៅប្រមូលការផ្គត់ផ្គង់ បន្ទាប់ពីត្រូវបានកេណ្ឌ ដើម្បីចូលរួមក្នុងសង្គ្រាម អង់គ្លេស-ហូឡង់លើកទី២ឆ្នាំ ១៦៦៥ ដល់ ១៦៦៧ ៕ដោយ៖លី ភីលីព