ព័ត៌មានអន្តរជាតិ

ហ្វូស៊ីល​ នៃធ្មេញខូច ៖ ត្រីបាឡែនមេជីវិត ឈ្មោលបុរាណវាយប្រហារ ត្រីឆ្លាមធំដូចគ្នា នៅក្រោមទឹកកាល ១៤ លានឆ្នាំមុន

អាមេរិក ៖ វិទ្យាសាស្ត្របានរកឃើញភស្តុតាងដំបូង នៃត្រីឆ្លាមដែលមានទំហំធំ ប្រហែលត្រីឆ្លាម Megatoothed វាយប្រហារត្រីបាឡែន មេជីវិតឈ្មោល បន្ទាប់ពីសិក្សាពីធ្មេញ របស់ត្រីបាឡែន ដែលងាប់អស់រយៈពេលជាយូរ មកហើយនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ធ្មេញត្រីបាឡែនមេជីវិតឈ្មោល មានប្រវែង ៤.៥ អ៊ីញ (១១៦.៥ មីល្លីម៉ែត្រ) និងស្នាមធ្មេញត្រីឆ្លាម ចំនួន៣ ។ សញ្ញាសម្គាល់២ដែលលេចធ្លោ ជាងគេគឺប្រវែង ១១.៥ មីល្លីម៉ែត្រ និងប្រវែង ២៣.៥ មីល្លីម៉ែត្ររៀងៗខ្លួន។ យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា ត្រីបាឡែនមានប្រវែងប្រហែល ៤ ម៉ែត្រត្រូវបានវាយប្រហារដោយ Otodus chubutensis ឬOtodus megalodonដែលជាកូនចៅរបស់វា ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមិនអាចប៉ាន់ស្មាន ទំហំរបស់ត្រីឆ្លាមបានទេ ប៉ុន្តែអ្នកស្រាវជ្រាវ Stephen Godfrey មកពីសារមន្ទីរ Calvert Marine បានប្រាប់ គេហទំព័រឌៀលីម៉ែលថា លោកមានទំនុកចិត្តថា វាមានទំហំធំយ៉ាងហោចណាស់ ដូចត្រីបាឡែនផ្ទាល់ ។
លោក Godfrey អ្នកអភិរក្សបុរាណវិទ្យា នៅសារមន្ទីរបាន សរសេរ តាមអ៊ីម៉ែលថា ការរស់នៅជាមួយត្រីឆ្លាម ពណ៌សដ៏អស្ចារ្យមិនវាយប្រហារ សត្វព្រៃធំជាងខ្លួនទេ ប្រសិន បើដូចគ្នាចំពោះ ត្រីឆ្លាម Megalodon នោះវានឹងមានប្រវែង យ៉ាងតិច៤,៥ម៉ែត្រ ។ ការវាយប្រហារនេះអាចមក ពីត្រីឆ្លាមយក្សប្រវែង ៦ទៅ១៨ម៉ែត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top