ព័ត៌មានអន្តរជាតិ

ដែនដី​កោះ​តៃវ៉ាន់ ​កំពុង​តំឡើង​គ្រាប់​រ៉ុក្កែត​ ត្រៀម​បង្ហោះ​ផ្កាយរណប​ ផ្ទាល់​ខ្លួន​ដំបូង​បង្អស់​

«TiSpace ឬ Taiwan Innovative Space» ​គឺ​ជា​ឈ្មោះក្រុមហ៊ុន អវកាសឯកជនតៃវ៉ាន់ ទទួលបន្ទុករ៉ាប់រង លើការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលទើបផលិតបានឈ្មោះថា Hapith I ។

TiSpace
​ក្រុមហ៊ុន TiSpace ខាងលើនេះ ត្រៀមរួចរាល់ ក្នុងការបាញ់បង្ហោះសាកល្បងគ្រាប់រ៉ុក្កែត ទីមួយរបស់ខ្លួន ចេញពីដីកោះTaitung តែដោយលក្ខខណ្ឌ មិនអំណោយផល ក៏ទៅចរចារនឹងអូស្រ្ដាលី ដើម្បីអាចដំណើការឲ្យបាន នៅដំណាច់ឆ្នាំ ២០២១ ។

បន្ទាប់ពីការចរចារជោគជ័យ នាពេលថ្មីៗនេះ ជាមួយក្រុមហ៊ុន ​ឯកជន​អូស្រ្ដាលី ​ Southern Launch Space ឈានដល់កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។ បើតាមគម្រោង នឹងត្រូវបាញ់ចេញពីកោះភាគខាងត្បូង ប្រទេស អូស្រ្ដាលី។

គ្រាប់រ៉ុក្កែតដំបូង Hapith I មានទម្ងន់ត្រឹម ៣តោន កម្ពស់១០ម៉ែត្រ និងមានទទឹងតែ ១,៥ ម៉ែត្រ មានផ្ទុកផ្កាយរណប ដើម្បីបាញ់ចូលទៅគន្លង តារាវិថីរយៈកម្ពស់ទាប ។

​លោក ​Christian Porter តំណាង​រដ្ឋាភិបាល​អូស្រ្ដាលីនិងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា បានលើកឡើងថា៖ «ស្ថិតក្នុងបរិបទប្រកួតប្រជែង អវកាសនាពេលនេះ យើងឃើញថា Space គឺជាចំណុចរួមមួយ ដែលនឹងជួយឲ្យសេដ្ឋកិច្ច ​អូស្រ្ដាលីកាន់ តែរីកចម្រើនឡើង តាមរយៈការបណ្ដាក់ទុនបន្ថែមជាច្រើន ទៀតនាពេលអនាគត ។ សម្រាប់ក្រុមហ៊ុនរបស់តៃវ៉ាន់ tiSpace ដែលមានឯកទេស រួមទាំងបច្ចេកវិទ្យា ដ៏ទំនើបក្នុងការអភិវឌ្ឃន៍ផងនោះ វានឹងក្លាយជាចលនាដ៏សំខាន់ក្នុង ទីផ្សារប្រកួតប្រជែងអវកាស»។

Most Popular

To Top