បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ នៅតែបន្តធ្វើការជម្លៀស នៅក្នុងទីក្រុងកាប៊ុល ជាទីដែលក្រុមជនជាតិ អាហ្វហ្គានីស្ថាន ប្រឹងប្រែងគេចពីភាពតានតឹងកើនឡើង ដែលបានវិលត្រឡប់មកវិញ ក្រោយការបំផ្ទុះគ្រាប់បែក អត្តឃាត ២គ្រាប់ សម្លាប់មនុស្សជាច្រើននាក់ ដែលរួមមានទាំង កងទ័ពអាមេរិកផង ។
តាមសេចក្តីរាយការណ៍ ការជម្លៀសត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍ ក្រោយភេរវករបំផ្ទុះគ្រាប់បែក មកពីខេត្ត Khorasan ដែលជាទីតាំងរបស់ក្រុមភេរវកម្ម របស់រដ្ឋឥស្លាមជ្រុលនិយម បានធ្វើការវាយប្រហារ ទៅលើច្រកទ្វារមួយ នៅអាកាសយានដ្ឋាន និងសណ្ឋាគារ នៅក្បែរនោះមួយ ។
ក្នុងពេលបច្ចុប្បន្ននេះ នៅតែមានជនជាតិ អាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ នៅអាហ្វហ្គានីស្ថាន សង្ឃឹមធ្វើដំណើរចាក ចេញពីប្រទេស ហើយការជម្លៀស នៅថ្ងៃសុក្រនេះ បានបង្កើនការពន្លឿន នៅមុនកាលកំណត់ របស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការបញ្ចប់ការ ដកទ័ពនៅថ្ងៃអង្គារ ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍វាយប្រហារ ដោយគ្រាប់បែកអត្តឃាត ដែលបានកើតមាន ស្របពេល ដែលមន្ត្រី អាមេរិកនិង សម្ពន្ធមិត្ត កំពុងរំពឹងថា នឹងអាចកើតមានការ វាយប្រហារ ភេរវកម្មកើតឡើងនោះ ក្រុមមន្ត្រីអាមេរិក បាននិយាយប្រាប់ថា បានសម្លាប់កង ទ័ពអាមេរិកចំនួន១៣នាក់៕