ព័ត៌មានអន្តរជាតិ

ការអះអាង របស់ Christopher Columbus ៖ មនុស្សស៊ីសាច់ មនុស្សបង្កការភ័យ ខ្លាចដល់ Caribbean នៅសតវត្សរ៍ទី ១៥ គ្មានមូលដ្ឋានគ្រឹះ នៃការពិតវិទ្យាសាស្ត្រ

ផ្លរីដា ៖ ក្រុមអ្នកស្រាវជ្រាវ មួយក្រុម កំពុងបដិសេធការ សិក្សាស្រាវជ្រាវ នាពេលថ្មីៗនេះ ដែលពួកគេ និយាយថា ធ្វើឲ្យមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ ថា កុលសម្ព័ន្ធស៊ីមនុស្ស បានចូលលុក លុយតំបន់ Caribbean ភាគខាងជើង ក្នុងឆ្នាំ ៨០០ នៃគ.ស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

នៅខែមករា ឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្រវិទូមកពី សាកលវិទ្យាល័យផ្លរីដា បានចេញផ្សាយការសិក្សាមួយ នៅលើទស្សនាវដ្តីវិទ្យាសាស្ត្រ រាយការណ៍ ដែលហាក់ដូចជាគាំទ្រ រឿងនិទានពី Christopher Columbus អំពី Caribs ដែលលោកបានហៅថា “ មនុស្សឃោរឃៅស៊ីមនុស្ស” ធ្វើឲ្យ Hispaniola, Jamaica និង Bahamas ភ័យខ្លាចនៅពេលលោកទៅដល់ទីនោះ ១៤៩២ ។

អ្នកស្រាវជ្រាវបាន សិក្សាលលាដ៍ក្បាល របស់អ្នកស្រុក Caribbean ដំបូងបំផុត ហើយបាននិយាយថា ពួកគេបានរកឃើញ Caribs ក្នុងចំណោមពួកគេដោយ ផ្តល់ការជឿជាក់លើរឿង របស់លោក Columbus ។ សហអ្នកស្រាវជ្រាវលោក William Keegan អ្នកវិទ្យាសាស្ត្រវិទូ នៅផ្លរីដា និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិផ្លរីដាបាននិយាយថា ខ្ញុំបានចំណាយពេលជាច្រើន ឆ្នាំដើម្បីបញ្ជាក់ថា លោ Columbus ខុស នៅពេលលោកនិយាយត្រូវ ។

ការបដិសេធមួយត្រូវ បានចេញផ្សាយនៅថ្ងៃទី ២០ ខែ សីហា ក្រុមអ្នកស្រាវជ្រាវមួយ ក្រុមផ្សេង ទៀតហៅទ្រឹស្តីរបស់ Keegan ថា មានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ ក្រុមជនជាតិដើម ។

លោក Christina Giovas អ្នកបុរាណវិទូផ្នែកបរិស្ថាននៅសាកលវិទ្យាល័យ Simon Fraser ក្នុងរដ្ឋ British Columbia និងជាសហអ្នកស្រាវជ្រាវ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ជនជាតិ Caribbeans បុរាណ គឺជាមនុស្សស៊ី មនុស្ស នៅតែបន្តកើតមានក្នុង ការស្រមើស្រមៃ ប៉ុន្តែមិន មានភស្តុតាងវិទ្យាសាស្ត្រ ណាមួយបង្ហាញ ថា ពួកគេអនុវត្តការស៊ីមនុស្ស ឡើយ ទោះបីជាការពិតដែលយើង មានបច្ចេកទេស បុរាណវិទ្យាល្អ ដើម្បីរកឃើញនេះក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top