បរទេស ៖ សហរដ្ឋអាមេរិក បានជម្លៀសបុគ្គលិកជនជាតិ អាហ្វហ្គានីស្ថាន ក្នុងស្រុកទាំងអស់ នៅស្ថានទូត របស់ខ្លួន ក្នុងទីក្រុងកាប៊ុលព្រមទាំង ក្រុមគ្រួសាររបស់ពួកគេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមរបាយការណ៍ផ្ទៃក្នុងមួយថា ជនជាតិ អាហ្វហ្គានីស្ថានសរុបចំនួន ២ ៨០០ នាក់ បានចាកចេញ ពីអាកាសយានដ្ឋាន នៅក្នុងរដ្ឋធានី គិត ត្រឹមម៉ោង ០០ និង ៣០ នាទី នៅថ្ងៃអាទិត្យ ហើយគ្មានអ្នកជម្លៀស ណាម្នាក់ ដែលនៅសល់ នៅក្នុងអាកាសយានដ្ឋានកាប៊ុល ក្នុងការរង់ចាំដំណើរការឡើយ។
យោងតាមរបាយការណ៍ ដែលបាននិយាយផងដែរថា បុគ្គលិកការទូតអាមេរិក កំពុងស្ថិតនៅក្នុងដំណើរការ នៃការចាកចេញដែលបាន និយាយផងដែរថា មូលដ្ឋាន Fort Lee នៅរដ្ឋ វឺជីនៀ គឺស្ទើរតែពេញណែន ព្រោះវាបានទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថានមួយចំនួនធំ រួចទៅហើយ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោកចូបៃដិន គ្រោងនឹងជម្លៀសបុគ្គលិកការទូតទាំងអស់ រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃអង្គារទី ៣១ ខែសីហា នេះបើយោងតាមរបាយ ការណ៍ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ រដ្ឋបាល ចូ បៃដិន មិនបានធ្វើការសម្រេចចិត្ត ចុងក្រោយណាមួយ អំពីវត្តមាន នាពេលអនាគតរបស់ អាមេរិចនៅអាហ្វហ្កានីស្ថាន ឬថាតើរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា