អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការបាត់បង់ទឹកកកសមុទ្រនៅតំបន់អាក់ទិកអាចព្យាករណ៍ទុកមុន ៦ ខែ ដោយសារប្រព័ន្ធបញ្ញា សិប្បនិម្មិត ដែលផ្តល់ឲ្យពួកគេនូវប្រព័ន្ធ ព្រមានជាមុន ដើម្បីជួយសត្វព្រៃ ទំាងនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ឧបករណ៍សិក្សាស៊ីជម្រៅ ដែលមានឈ្មោះថា អាយ ណេត “IceNet” ត្រូវបានបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រនៅការ ស្ទង់មតិអង់តាក់ទិកអង់គ្លេស (BAS) ហើយត្រូវបានបណ្តុះបណ្តាល ជាមួយទិន្នន័យផ្កាយរណប រយៈពេល ៤ ទសវត្សរ៍ចុងក្រោយពីតំបន់នេះ ។ វាមានភាពត្រឹមត្រូវស្ទើរតែ ៩៥ ភាគរយក្នុងការទស្សទាយថា តើទឹកកកសមុទ្រនឹងមានវត្តមាននៅ២ខែខាងមុខ ប្រសើរជាងគំរូ មានមូលដ្ឋានលើរូបវិទ្យា ដែលបានប្រើពីមុនដោយ BAS ប៉ុន្តែវាត្រូវបានបណ្តុះបណ្តាល ដើម្បីព្យាករណ៍រហូតដល់ ៦ ខែខាងមុខ ។
ទឹកកកសមុទ្រទាំងនៅប៉ូលខាងជើង និងខាងត្បូងពង្រីកដោយធម្មជាតិ នៅរដូវរងាហើយរួញ តូចនៅរដូវក្តៅ។ ប៉ុន្តែទឹកកកសមុទ្រពិបាកទាយណាស់ ព្រោះវាមានអន្តរកម្មស្មុគស្មាញ ជាមួយបរិយាកាសខាងលើ និងមហាសមុទ្រខាងក្រោម ។ អ្នកជំនាញនិយាយថា ការព្យាករណ៍ពី A អាចគាំទ្រប្រព័ន្ធព្រមានថ្មី ដែលការពារ សហគមន៍ និងសត្វព្រៃនៅតំបន់អាក់ទិក ដូចជាខ្លាឃ្មុំតំបន់ប៉ូលពីផលប៉ះពាល់ នៃការបាត់បង់ទឹកកកសមុទ្រ ។
ប្រព័ន្ធ AI ត្រូវបានធ្វើឲ្យប្រសើរឡើង សម្រាប់ព្យាករណ៍ពីការបាត់បង់ សមុទ្រនៅតំបន់អាក់ទិក ដែលបានជួបប្រទះនូវការ ថយចុះទឹកកកក្នុងសមុទ្រ មិនធ្លាប់មាន ពីមុនមក បណ្តាលមកពីការឡើង កម្ដៅផែនដីរបស់មនុស្ស។ នេះបើយោងតាម BAS ថា ការផលិតការ ព្យាករណ៍ទឹកកក សមុទ្រអាកទិកដែលត្រឹមត្រូវ សម្រាប់រដូវខាងមុខគឺជាអ្វី ដែលបានគេចផុតពី អ្នកវិទ្យាសាស្ត្រ អស់ជាច្រើនទសវត្ស ។
អ្នកស្រាវជ្រាវ Tom Andersson នៅ BAS បាននិយាយថា តំបន់អាក់ទិក គឺជាតំបន់មួយ នៅជួរមុខនៃការប្រែប្រួលអាកាសធាតុ ហើយបានមើលឃើញពីការឡើង កម្ដៅយ៉ាងខ្លាំងក្នុង រយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ៕ដោយ៖លី ភីលីព