បរទេស៖ក្នុងកិច្ចប្រជុំមួយ ជាមួយជាមួយតំណាងសមាគមជាតិ និងវប្បធម៌ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានមានប្រសាសន៍ថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ រកឃើញចំណាត់ការរួម ចំពោះអាវុធយុទ្ធសាស្ត្រនៅឡើយនោះទេ ប៉ុន្តែភាគីទាំងពីរមានចំណាប់អារម្មណ៍ចំពោះរឿងនោះ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “រហូតមកទល់ពេលនេះ យើងនៅតែបរាជ័យក្នុងការស្វែងរកចំណាត់ការរួមគ្នា ហេតុផលរបស់យើងគឺសាមញ្ញធម្មតាណាស់ថា ព្រោះយើងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីភាពមិនអាចទទួលយកបាន នៃសង្គ្រាមនុយក្លេអ៊ែនិងសង្គ្រាមលោក ហើយនោះជាអ្វីដែលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសក្នុងឯកសាររួមគ្នាមួយ និងឈ្មោះនៃល្បែង គឺអាវុធយុទ្ធសាស្ត្រ”។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសន៍បន្តថា “យើងស្នើថា អាវុធយុទ្ធសាស្ត្រទាំងអស់ ទំាងអាវុធនុយក្លេអ៊ែនិងអាវុធធម្មតា ទាំងសម្រាប់វាយប្រហារនិង សម្រាប់ការពារ គួរតែជាប្រធានបទនៃកិច្ចព្រមព្រៀងគ្នាមួយជាមួយអាមេរិក ហើយប្រហែលជាពួកវានឹងជាសន្ធិសញ្ញាជាច្រើន”។
“អាមេរិកមានចំណាត់ការខុសគ្នាតិចតួច ពួកគេចង់បូកបញ្ចូលរឿង នុយក្លេអ៊ែទាំងអស់ ដោយគ្មានករណី លើកលែង រួមទាំងគ្រាប់អាវុធមិនមែនយុទ្ធសាស្ត្រផង។ ទំាងយើងនិងពួកគេ មានចំណាប់អារម្មណ៍ ក្នុងការស្វែងរកចំណែករួម ហើយជុំបន្ទាន់ នៃកិច្ចពិភាក្សាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នឹងត្រូវបានធ្វើឡើង នៅក្នុងខែកញ្ញា”៕
