អាមេរិក៖បន្ទាប់ពីយានអវកាស Perseverance របស់អង្គការអវកាសណាសា បានលេចចេញនូវភាពទទេ ក្នុងការប៉ុនប៉ងប្រមូលសំណាកដុំថ្មពីភពព្រះអង្គារកាលពីដើមខែនេះ វាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅមុខ មួយទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ទីភ្នាក់ងារអវកាសអាមេរិក បាននិយាយថាយានរ៉ូបូត នឹងធ្វើឲ្យខូច ឬកម្ទេចថ្មដែលមានឈ្មោះហៅ ក្រៅថា ‘Rochelle’ ជាមួយនឹងឧបករណ៍នៅលើដៃមនុស្សយន្តរបស់វា។ ណាសាបានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយយកកម្ទេចថ្មចេញវានឹងធ្វើឲ្យអ្នកស្រាវជ្រាវមើលឃើញខាងក្នុងដើម្បីដឹងថា តើវាសមនឹងយកសំណាកមួយណា ដែលនឹងក្រាស់ជាងខ្មៅដៃបន្តិច។
ប្រសិនបើក្រុមសម្រេចថា ដុំថ្មល្អគួរដំណើរការសំណាកនឹងចាប់ផ្តើម នៅសប្តាហ៍ក្រោយ ចំណែកសំណាកទាំងនោះនឹងត្រូវដាក់ក្នុងបំពង់សំណាកទីតានចំនួន ៤៣ ។
ចាប់តាំងពីយាន Perseverance បរាជ័យក្នុងការចាប់យកគំរូដុំថ្មដំបូងរបស់ខ្លួននៅថ្ងៃទី ៦ ខែសីហា វាបានជំរុញកម្ពស់ ១.៤៩៣ ហ្វីតទៅដល់ជួរលើគេស្គាល់ថា ជា ‘Citadelle,’ ជាកន្លែងចង្អៀតដែលអាចមើលរំលង Jezero Crater ។ រនាំងត្រូវបានបិទដោយស្រទាប់ថ្មអាចធន់នឹងខ្យល់អាចជាសញ្ញាល្អដែលថ្មម៉ាទៀននឹងទប់ទល់នឹងការខួង។
អ្នកវិទ្យាសាស្ត្របេសកកម្ម NASA JPL លោក Vivian Sun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មានថ្មចាស់ៗដែលមានសក្តានុពលនៅតំបន់ ‘South Séítah’ នៅពីមុខយើង ដូច្នេះការមានគំរូតូចជាងនេះ អាចជួយយើងបង្កើតឡើងវិញ នូវពេលវេលាកំណត់របស់ Jezero។ កាលពីដើមខែនេះណាសាបាននិយាយថា សំណាកថ្មដំបូង បានប្រែទៅជាម្សៅ/បំណែកតូចៗ បន្ទាប់ពីវាត្រូវ បានរកឃើញដំបូង៕