ព័ត៌មានអន្តរជាតិ

ចិន ទាមទារឲ្យអាមេរិក ដកហូតការផ្តល់រង្វាន់ ក្នុងករណីចាប់បានជនជាតិចិន ពីបទជួញដូរគ្រឿងញៀន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក ដកហូតការផ្តល់រង្វាន់របស់ខ្លួន ចំពោះការចាប់ខ្លួនជនជាតិចិនម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងដែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា ករណីពាក់ព័ន្ធនេះត្រូវបានស៊ើបអង្កេតរួមគ្នា និងដោះស្រាយដោយប្រទេសទាំងពីរតាំងពីឆ្នាំ២០១៦ ដោយផ្អែកលើព័ត៌មានមានកំណត់ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ចិន បានបំពេញការងារបានយ៉ាងល្អ និងបញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិចិន ហើយបានចែករំលែកព័ត៌មាននេះ ជាមួយភាគីអាមេរិក។

លោក វ៉ាង បានលើកឡើងថា ប្រភេទសារធាតុ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះត្រូវបានគេចាត់ទុកថា ជាសារធាតុគីមីធម្មតា នៅក្នុងប្រទេសចិន មិនមែនជាថ្នាំញៀនតាមកាលកំណត់ឡើយ ដោយបន្ថែមថា ចិនបានទាមទារម្តងហើយម្តងទៀតឱ្យភាគីអាមេរិក ផ្តល់ភស្តុតាងថាពលរដ្ឋចិន បានរំលោភច្បាប់ចិន ប៉ុន្តែភាគីអាមេរិក រហូតមកដល់ពេលនេះ នៅតែបរាជ័យក្នុងការផ្តល់ជូនណាមួយ។

លោកថាប្រទេសចិន ប្រកាន់ទស្សនៈថា ការកំណត់អត្តសញ្ញាណអ្នកជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវផ្អែកលើអង្គហេតុ និងភស្តុតាង។ បន្ទាប់ពីបីឆ្នាំ ភាគីអាមេរិកកំពុងផ្តល់រង្វាន់មួយទៀត សម្រាប់ការចាប់ខ្លួនពលរដ្ឋដោយដឹងថា វាស្ទើរតែមិនអាចសម្រេចបាន។

លោកវ៉ាង បានបន្ដថា“ នេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀនចិន និងសហរដ្ឋអាមេរិក ហើយនឹងបង្កើតឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាមេរិកឆ្ពោះទៅមុខទៀត។ដោយ ឈូក បូរ៉ា

Most Popular

To Top