បរទេស៖យោងតាមការស្រាវជ្រាវមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក និងត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC បានរកឃើញថាការបំពុលអាកាសនៅក្នុងប្រទេសឥណ្ឌា អាចធ្វើឲ្យពលរដ្ឋរបស់ខ្លួនកាត់បន្ថយ អាយុកាលរស់នៅដល់ទៅ៩ ឆ្នាំក្នុងមនុស្សម្នាក់ៗ។
ការសិក្សាស្រាវជ្រាវនេះក៏បានបញ្ជាក់ដែរថាពលរដ្ឋឥណ្ឌា ប្រមាណជា៤៨០លាននាក់ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសគឺជាអ្នកដែលទទួលរងផល ប៉ះពាល់ដោយការបំពុលអាកាសនេះច្រើនជាងគេបំផុត ហើយក៏កំពុងរីកសាយភាយខ្លាំងទៅកាន់តំបន់ ផ្សេងទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តីការស្រាវជ្រាវក៏បានលើកឡើងដែរថាប្រសិនបើ គោលនយោបាយរឹតបន្តឹងការបំពុលខ្យល់អាកាស អាចធ្វើបានឡើងវិញដោយមានប្រសិទ្ធភាពនោះពួកគេនឹងអាចបង្កើនអាយុជាមធ្យម ក្នុងម្នាក់ៗរយៈពេល៥ឆ្នាំមកវិញ៕
គួរឲ្យដឹងដែរថាទីក្រុងនានានៅក្នុងប្រទេសឥណ្ឌា នៅតែបន្តគ្រប់គ្រងតំណែងជាទីក្រុង នៃការបំពុលបរិយាកាសខ្យល់អាកាសអាក្រក់បំផុតលើលោក និងបានសម្លាប់មនុស្សជាងមួយលាននាក់ ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី
