ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា យោងតាមកងទ័ពជើងទឹកទី៣របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅឆ្នេរសមុទ្រ San Diego រដ្ឋកាលីហ្វ័រនីញ៉ា ហើយកំពុងស្ថិតក្នុងការស្រាវជ្រាវ និងប្រតិបត្តិការជួយសង្គ្រោះ ដោយកងទ័ពដែនសមុទ្រ និងទ័ពអាកាស ។
មេបញ្ជាការកងទ័ពជើងទឹកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការមួយថា “ឧទ្ធម្ភាគចក្រ MH-60Sមួយគ្រឿង បានចាកចេញដំណើរពីលើនាវា USS Abraham Lincoln (CVN 72)ហើយបានធ្លាក់ចូលក្នុងសមុទ្រ ស្របពេលហោះហើរក្នុងប្រតិបត្តិការស្ថិតនៅចម្ងាយប្រមាណ៦០ម៉ានៃឆ្នេរសមុទ្រ San Diego នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣១ ខែសីហា” ។

នៅក្នុងសេចក្តីប្រកាសមិនបានបកស្រាយថា មានមនុស្សប៉ុន្មាននាក់នៅលើឧទ្ធម្ភាគចក្រនោះទេ ហើយថាតើមានអ្នកស្លាប់ ប៉ុន្មាននាក់នោះដែរ ដោយបានឲ្យដឹងថា “ព័ត៌មានបន្ថែមនឹងបង្ហោះឲ្យដឹង នៅពេលដែលបានដឹងច្បាស់” ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
