ក្រុមតាលីបង់ បានបង្ហាញសម្ញែងអាវុធនិងយានយន្តធ្វើសឹកមួយចំនួនរបស់អាមេរិក ដែលពេលនេះកា្លយជារបស់ក្រុមខ្លួនកាន់កាប់ ក្នុងគោលបំណងដើម្បីជាការអបអរសាទរ ក្រោយពីទ័ពរបស់បរទេសបានដកចេញអស់ពីប្រទេសអាហ្វហ្គនីស្ថាន។ ក្បួនដង្ហែររបស់ក្រុមតាលីបង់ បានធ្វើឡើងនៅក្នុងទីក្រុង Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។

កងទ័ព ក្រុមតាលីបង់ បាននាំគ្នាគ្រវីទង់របស់ខ្លួន ដើម្បីជាការអបអរ និងជិះនៅលើរថយន្តស្ទើរតែថ្មីសន្លាងទៀតហើយ ដែលសុទ្ធសឹងតែបន្សល់ដោយគួរសត្រូវ។ បន្ថែមលើនោះ ទាហានរបស់ក្រុមតាលីបង់ ដែលក្លាយជាក្បាលម៉ាសុីនដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន បានស្លៀកសម្លៀកបំពាក់ឈុតទាហានដូចគ្នាទៅនឹងឈុតទាហានរបស់អាមេរិក ថែមទៀតផង។

ក្រៅពីនោះនៅមានយន្តហោះយោធានិងឧទ្ធម្ភាគចក្រមួយចំនួនទៀត ដែលគេឃើញក្រុមតាលីបង់ បានបើកនៅក្នុងពិធីអបអរសាទរជ័យជំនះរបស់ពួកគេ ក្រោយគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានទាំងស្រុង។ យន្តហោះ និងឧទ្ធម្ភាគចក្រទាំងអស់នោះ សុទ្ធសឹងតែជាអតីតរបស់កងទ័ពជើងអាកាសអាហ្វាហ្គានីស្ថាន៕ប្រភព៖http://sabay

