បរទេស៖ប្រេសិតពិសេសរបស់ប្រទេសចិនលោក Sun Guoxiang ដើម្បីកិច្ចការងារនៅតំបន់អាស៊ីលកាលពីសប្តាហ៍មុនត្រូវបានគេដឹងថាបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសមីយ៉ាន់ម៉ានិងពិភាក្សាជាមួយនឹងមេដឹកនាំយោធារបស់ប្រទេសនេះផងដែរ។
ជំនួបគ្នាដែលផ្តោតសំខាន់ទៅលើកិច្ចការងារជម្រុញនិងបើកផ្លូវពាណិជ្ជកម្មជាមួយនឹងចិនពីប្រទេសតំបន់នៅអាស៊ីអាគ្នេយ៍នេះទៅដល់តំបន់ឈូងសមុទ្រឥណ្ឌាទោះបីជាប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមមុខទៅនឹងទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិចក្តី។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលដល់ទៅ ៧ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ខែសីហាលោក Sun ក៏បានជួបជាមួយនឹងមេដឹកនាំយោធាលោក Min Aung Hlaing និងក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

