អង្គការសុខភាពពិភពលោក បានរកឃើញវីរុសកូវីដប្រភេទថ្មីមួយទៀត គឺមានឈ្មោះថា “Mu”។ វីរុសកូវីដ បំប្លែងថ្មីនេះ ក៏មានឈ្មោះហៅជាលក្ខណៈវិទ្យាសាស្រ្តដែរ គឺ B.1.621។ វីរុសកូវីដបំប្លែងថ្មី Mu ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសកូឡំប៊ី កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ។

បន្ទាប់មក បានរីកសាយភាពឆ្លងជាង ៤០០០ករណី និងឆ្លងរាលដាលទៅកាន់ប្រទេស ៤០ នៅលើពិភពលោក។ វីរុសកូវីដបំប្លែងថ្មី Mu ជិត ៥០ករណី ត្រូវបានគេរកឃើញនៅអង់គ្លេស ហើយរាប់រយករណីទៀត ត្រូវបានរកឃើញផងដែរ នៅក្នុងសហរដ្ឋអាមេរិក។
អង្គការសុខភាពពិភពលោក មានការព្រួយបារម្ភ ត្បិតវីរុសកូវីដបំប្លែងថ្មី Mu នេះមានភាពធន់ទៅនឹងវ៉ាក់សាំង ដូចជាវីរុសកូវីដបំប្លែងថ្មី Beta ដែលត្រូវបានរកឃើញនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូងដែរ។


ប្រភព៖ Sabay
