ចិន៖ ក្រុមបុរាណវិទូបាន រកឃើញគ្រោងឆ្អឹងបុរស និងស្ត្រីដែលត្រូវបានគេកប់ អស់រយៈពេលជាង ១៥០០ឆ្នាំ នៅភាគខាងជើងប្រទេសចិន ដោយគ្រោងឆ្អឹងទាំង ២នាក់នេះស្ថិតនៅក្នុងភាព ឪបក្រសោបជាមួយគ្នា បែបស្នេហាដ៏អស់កល្បដែលហៅថា “សោរស្នេហ៍អស់កល្បជានិច្ច” កាលពីសម័យបុរាណ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

បុរសត្រូវបានគេជឿថា មានអាយុចន្លោះពី ២៩ ទៅ ៣៥ ឆ្នាំនៅពេលស្លាប់ទំនងជា មានកម្ពស់ប្រហែល ១,៧០ម៉ែត្រ និងមានសញ្ញាជាច្រើននៃការប៉ះទង្គិច រួមទាំងដៃខូចម្រាមដៃចិញ្ចៀន ដែលបាត់នៅខាងស្តាំដៃ និងបញ្ហាជើងរបស់លោក។ ចំណែកស្ត្រីមើលទៅមានសុខភាពល្អ មានកម្ពស់ប្រហែល ១,៦០ម៉ែត្រនិងចន្លោះពី ៣៥ ទៅ ៤០នៅពេលនាងស្លាប់ហើយ មានចិញ្ចៀននៅខាងឆ្វេងដៃរបស់នាង។

វាមិនច្បាស់ទេថា តើបុរស និងស្ត្រីបញ្ចប់ក្នុងផ្នូរតែមួយ យ៉ាងដូចម្តេចទោះបីជាប្រពន្ធ អាចលះបង់ខ្លួនឯងដើម្បីបញ្ចុះ ជាមួយប្តីរបស់នាងដែល បានស្លាប់ក៏ដោយ។ អដ្ឋិធាតុរបស់ប្តីប្រពន្ធនេះ ដែលត្រូវបានរៀបចំយ៉ាងទន់ភ្លន់ ជាមួយគ្នាត្រូវបានរកឃើញ នៅខែមិថុនាឆ្នាំ ២០២០ ខណៈកម្មករកំពុងជីក នៅខេត្តសានស៊ី ៕
ដោយ៖ លី ភីលីព
