បរទេស៖ អាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ធ្វើឲ្យយោធាចម្រុះអាចបញ្ជូន ដាក់ពង្រាយកម្លាំងយោធាបានលឿន ក្នុងពេលមានវិបត្តិ ស្របពេលដែលរដ្ឋជាសមាជិក ពិភាក្សាក្នាអំពីមេរៀនដែលបានរៀន ក្រោយការជម្លៀសយ៉ាង ច្របូកច្របល់ពីអាហ្វហ្គានីស្ថាន។

កិច្ចប្រឹងប្រែងសហភាពអឺរ៉ុប ដើម្បីបង្កើតកងកម្លាំងប្រតិកម្មរហ័ស តាមសេចក្តីរាយការណ៍ បានអសកម្មអស់រយៈពេល ជាងមួយទសវត្សមកហើយ ប៉ុន្តែការបង្កើនក្នុងឆ្នាំ២០០៧ នូវប្រព័ន្ធក្រុមសង្គ្រាមមានកងទ័ព ៥.០០០នាក់ ដែលមិនធ្លាប់បានយក ទៅប្រើប្រាស់ទាល់តែសោះ ដោយសារតែជម្លោះជុំវិញថវិកា និងភាពស្ទាក់ស្ទើរក្នុងការ បញ្ជូនដាក់ពង្រាយ។
ប៉ុន្តែការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បាននាំឲ្យប្រធានបទចាស់នោះ វិលត្រឡប់មកវិញម្តងទៀត ដោយសហភាពអឺរ៉ុបតែឯង មិនអាចធ្វើការជម្លៀសបុគ្គលិក ខ្លួនចេញពីប្រទេស ជាទីដែលវាផ្តល់ការហ្វឹកហាត់ ដល់កងទ័ពបរទេស ដូចជានៅក្នុងប្រទេសម៉ាលីជាដើម។

នៅពេលស្នើឲ្យបញ្ចេញយោបល់ លើសំណើអាល្លឺម៉ង់ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក បានមានប្រសាសន៍ថា សហភាពអឺរ៉ុបដែលកាន់តែរឹងមាំ និងមានសមត្ថភាពខ្លាំងឡើងនោះ គឺស្ថិតនៅក្នុងចំណាប់ អារម្មណ៍រួមរបស់យើង និងថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រជាខ្លាំងចំពោះសហប្រតិបត្តិការ កាន់តែប្រសើរឡើង រវាងសហភាពអឺរ៉ុប និងសម្ពន្ធមិត្តយោធាណាតូ ដឹកនាំដោយអាមេរិក ៕
ប្រែសម្រួល៖ ប៉ាង កុង
