បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដែលទើបឡើងកាន់តំណែងរយៈពេលតិចជាងមួយឆ្នាំនោះ បានប្រកាសនៅថ្ងៃសុក្រនេះថា លោកនឹងមិនឈរឈ្មោះជាមេដឹកនាំបក្សរបស់លោកទៀតទេ នៅចុងខែនេះ ហើយនេះជាការបញ្ចប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។
ការសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងជាមេដឹកនាំ នៅថ្ងៃទី២៩ ខែកញ្ញារបស់លោក Yoshihide Suga នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកប្រឈមមុខ នឹងអត្រាយល់ស្របតាមទាបគួរឲ្យកត់សម្គាល់ ដែលភាគច្រើនគឺជុំវិញការគ្រប់គ្រងរបស់លោក លើការរាតត្បាតជម្ងឺកូវីដ១៩ និងកីឡូអូឡាំពិករដូវក្តៅតូក្យូ។
នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅរសៀលថ្ងៃសុក្រនេះ លោកបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកចង់ផ្តោតលើការគ្រប់គ្រងការរាតត្បាតជម្ងឺ ជាងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាថ្មី ហើយបានមានប្រសាសន៍បញ្ជាក់ថា លោកនឹងលាឈប់ពីតំណែងនៅថ្ងៃទី៣០ ខែកញ្ញា។
គួរបញ្ជាក់ថា នៅពេលរដ្ឋមន្ត្រីការបរទេស លោក Fumio Kishida បានប្រកាសកាលពីខែមុនថា នឹងប្រជែងដណ្ដើមតំណែងមេដឹកនាំបក្សលទ្ធិប្រជាធិបតេយ្យសេរីនោះ អ្នកខ្លះបានជឿថា លោក Yoshihide Suga នឹងមានបំណងរក្សាអំណាច៕ ប្រែសម្រួល៖ប៉ាង កុង

