ហាណូយ៖ ករណីឆ្លងវីរុសថ្មីសរុបចំនួន ៩ ៥២១នាក់ ត្រូវបានប្រកាសនៅថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសវៀតណាម បានកើនឡើងដល់ ៥១១ ១៧០ នាក់។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺថ្មីចំនួន ៤ ៧៣៤ នាក់ ត្រូវបានរកឃើញនៅក្នុងសហគមន៍ ហើយទីក្រុងហូជីមិញនៅតែជាចំណុចក្តៅបំផុតនៃកូវីដ -១៩ របស់ប្រទេសដែលមានករណីថ្មីចំនួន ៤.១០៤ ករណី បន្ទាប់មកគឺខេត្តប៊ិញដុង (២.៤៨៥) Đồng Nai (៩៩២) និងឡុងអាន (៥៤៤) ។
ក្រសួងសុខាភិបាល បានរាយការណ៍ពីការស្លាប់ចំនួន ៣៤៧ នាក់ថែមទៀត ថ្ងៃសៅរ៍ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះកើនឡើង ដល់ ១២ ៧៩៣ នាក់។
យ៉ាងណាក៏ដោយ វៀតណាម ក៏មានអ្នកជំងឺសរុបចំនួន ១១ ៨៤៨ នាក់ បានជាសះស្បើយផងដែរ ដែលធ្វើឱ្យចំនួននៃការជាសះស្បើយកើនឡើងដល់ ២៨២ ៥១៦ នាក់៕
ប្រែសម្រួលៈ ណៃ តុលា
