ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំយូអិន បារម្ភខ្លាចចិន ចាប់យកមូលដ្ឋានយោធា ទ័ពអាកាស Bagram នៅអាហ្វហ្គានីស្ថាន

បរទេស៖ អតីតឯកអគ្គរដ្ឋទូត របស់លោកដូណាល់ត្រាំ ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការភ័យខ្លាចថា សាធារណរដ្ឋប្រជាមានិតចិន អាចនឹងចូល និងយកមូលដ្ឋានទ័ពអាកាស Bagram ដែលជាទីតាំងយុទ្ធសាស្ត្រយោធា ដែលធ្លាប់ជាស្នូល នៃការកាន់កាប់របស់ប្រទេសអាហ្វហ្កានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោកស្រី Haley ដែលបាននិយាយជាមួយ Fox Newsថា « យើងត្រូវមើលប្រទេសចិន ព្រោះខ្ញុំគិតថា អ្នកនឹងឃើញចិន ធ្វើការផ្លាស់ប្តូរចូលមូលដ្ឋានទ័ពអាកាស Bagram ហើយខ្ញុំគិតថា ពួកគេក៏កំពុងផ្លាស់ប្តូរចូលអាហ្វហ្គានីស្ថានហើយព្យាយាម ប្រើប៉ាគីស្ថាន ដើម្បីពង្រឹង ប្រឆាំងនឹងប្រទេស ឥណ្ឌា » ។ 

លោកស្រី Haley មិនបានបញ្ជាក់ពីរបៀបដែលប្រទេសចិនអាច“ ធ្វើការចាប់យក” មូលដ្ឋានទ័ពអាកាស Bagram ទេ។ ខណៈដែលប្រទេសចិន បានបន្តរក្សាវត្តមានការទូតរបស់ខ្លួន នៅលើដីក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល គេមិនដឹងថាមានកងកម្លាំងយោធាណាមួយនៅទីនោះទេ។

លោកស្រី Haley ដែលបានលាលែងពីតំណែងជាឯកអគ្គរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិ នៅចុងឆ្នាំ ២០១៨ ជុំវិញការមិនយល់ស្របជាមួយលោក Trump លើគោលនយោបាយដាក់ទណ្ឌកម្មរុស្ស៊ី បានសម្តែងការភ័យខ្លាចនៅក្នុងបទសម្ភាសន៍ជាមួយ Fox របស់លោកស្រីថា រួមជាមួយក្រុមភេរវករ គឺរដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចមានភាពក្លាហានបន្ទាប់ពីសហរដ្ឋអាមេរិក ដកខ្លួនចេញពីអាហ្វហ្គានីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top