ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា យោធាជើងទឹករបស់ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិកនៃសហសេវឹកដែលបាត់ខ្លួនចំនួន៥នាក់ នៅលើឧទ្ធម្ភាគចក្រ MH-60S ដែលបានធ្លាក់កាលពីថ្ងៃអង្គារ នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា ត្រូវបានគេប្រកាសថា ស្លាប់ទាំងអស់ ។
យោធាជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមជើងទឹកទី៣បានប្តូរវេនពីការរុករក និងខិតខំជួយសង្គ្រោះ ដើម្បីបើកប្រតិបត្តការឡើងវិញ ។
យោធាជើងទឹកបានបញ្ជាក់ថា “អន្តរកាលពីការរុករក និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ឈានដល់ប្រតិបត្តិការឡើងវិញបានធ្វើឡើង ក្រោយរយៈពេល៧២ម៉ោងនៃការសម្របសម្រួលក្នុងការជួយសង្គ្រោះ ក្នុងទីតាំងហ៊ុំព័ទ្ធ៣៤កន្លែង និងជើង ហោះហើរជួយសង្គ្រោះ ជាង១៧០ម៉ោងនៃរយៈពេលហោះហើរ ជាមួយគ្នានេះដែរ ឧទ្ធម្ភាគចក្រចំនួន៥គ្រឿង និងទូកបានរុករកនៅលើដែនទឹកនោះ ” ។
យោធាជើងទឹកបានឲ្យដឹងថា កិច្ចការក្នុងការហោះហើររបស់ឧទ្ធម្ភាគចក្រក្នុងសមរភូមិ លើដែនសមុទ្រនៅលើលានដ្ឋានទី៨ ឧទ្ធម្ភាគចក្របានធ្វើប្រតិបត្តិការហោះហើរទៅមកពីនាវា USS Abraham Lincoln នៅគ្រាដែលវាបានធ្លាក់ចូលក្នុងសមុទ្រប្រមាណចម្ងាយ៦០ម៉ាយនៃឆ្នេរសមុទ្រ សាន់ឌីយ៉ាហ្គោ កាលពីរសៀលថ្ងៃអង្គារ ។
សមាជិកនៃសហសេវឹកម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រ ។ ក្រុមកម្មករនាវាចំនួន៥នាក់នៅលើយន្តហោះ USS Abraham Lincoln ក៏បានរងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុនេះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា