ព័ត៌មានអន្តរជាតិ

SpaceX បង្ហាញរូបភាពថ្មីមួយ នៃកញ្ចក់កែវដែលមនុស្សធម្មតា នឹងមើលឃើញពីលំហ ក្នុងបេសកកម្ម Inspiration4 ស៊ីវិលនាពេលខាងមុខនេះ

អាមេរិក៖ ក្រុមហ៊ុន SpaceX របស់ Elon Musk បង្ហាញពីលំហថ្មីនៅលើយាន Dragon របស់ខ្លួនដើម្បីធ្វើឲ្យ អវកាសយានិករីករាយជាមួយ ទេសភាពដ៏អស្ចារ្យនៃផែនដី ពីគន្លងគោចរក្នុងកំឡុងពេល ហោះហើរស៊ីវិលលើកដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បង្អួចដែលគេស្គាល់ថា ជា Cupola នឹងធ្វើឲ្យអវកាសយានិកទាំង ៤នាក់ នៅក្នុងបេសកកម្មស៊ីវិលលើកដំបូង ទៅកាន់គន្លងគោចរមានទេសភាព បែបលំហអាកាសនៃលំហលើយាន Crew Dragon។ Inspiration4 បាននិយាយ tweet បាននិយយាថា សមាជិកនាវិកទាំង ៤នាក់នោះ បានទៅទស្សនាឧបករណ៍ហោះហើរ Cupola នៅរដ្ឋកាលីហ្វ័រញ៉ាមុនពេលវា ត្រូវបានបញ្ជូនទៅរដ្ឋផ្លរីដា ដើម្បីធ្វើសមាហរណកម្មជាមួយ Dragon។

សមាជិកទាំង ៤នាក់ គឺជាជំនួយការវេជ្ជបណ្ឌិត Hayley Arceneaux ជាជំនួយការនៅមន្ទីរពេទ្យ ស្រាវជ្រាវកុមារនៅ St.Jude អាយុ ២៩ ឆ្នាំ។ លោក Dr Sian ‘Lee’ Proctor កងទ័ពជើងចាស់ អាកាសអាមេរិក លោក Christopher Sembroski និងនាយកប្រតិបត្តិក្រុមហ៊ុន Shift4 Payments លោក Jared Isaacman ។

យោងតាមគេហទំព័ររបស់ Inspiration4 បានឲ្យដឹងថា អ្នកបើកយន្តហោះម្នាក់ដែលមានឈ្មោះថា Isaacman ជាមេបញ្ជាការនៃបេសកកម្មនេះ កំពុងផ្តល់ថវិកាសម្រាប់ដំណើរកម្សាន្តនេះ ក្នុងកិច្ចព្រមព្រៀងឯកជនមួយ ដែលធ្វើឡើងជាមួយ SpaceX ។
លោកក៏កំពុងព្យាយាម លើកកម្ពស់ការយល់ដឹង ដល់មន្ទីរពេទ្យស្រាវជ្រាវកុមារ St.Jude នៅទីក្រុង Memphis រដ្ឋ Tennessee និងជួយវាឲ្យសម្រេចគោលដៅថវិកា ២០០ លានដុល្លារដែលពាក់កណ្តាល នឹងមកពីលោក។

នៅខែកុម្ភៈ Inspiration4 បានចាក់ផ្សាយការផ្សាយពាណិជ្ជកម្ម Super Bowl បង្កើនការយល់ដឹង សម្រាប់ដំណើរកម្សាន្ត និងការស្រាវជ្រាវដែល ត្រូវបានធ្វើឡើងដោយ St.Jude ។ Proctor និង Sembroski ត្រូវបានប្រកាសនៅក្នុងខែមីនា ខណៈ Arceneaux ត្រូវបានគេដាក់ឈ្មោះឲ្យ បេសកកម្មភ្លាមៗបន្ទាប់ពីការ ផ្សាយពាណិជ្ជកម្មបាន ចាក់ផ្សាយនៅខែកុម្ភៈ។ Arceneaux នឹងក្លាយជាអ្នករស់រានមានជីវិត ពីជំងឺមហារីកឆ្អឹងដំបូងគេ ដែលធ្វើដំណើរទៅកាន់ទីអវកាស ៕

ដោយ៖ លី ភីលីព

Most Popular

To Top