ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងផ្តល់ទិន្នន័យដូស ជំរុញនៃថ្នាំវ៉ាក់សាំង កូវីដ១៩ ដល់អ្នកជំនាញ FDA

បរទេស៖ប្រទេសអ៊ីស្រាអែល នៅក្នុងខែនេះ តាមសេចក្តីរាយការណ៍ នឹងប្រគល់ទិន្នន័យនៃការចាក់ដូសជំរុញនៃថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យទៅរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក ដែលកំពុងតែពិនិត្យពិចារណា លើផែនការសេតវិមានចាប់ផ្តើមចាក់ដូសជំរុញនៅសហរដ្ឋអាមេរិក។

លោក Sharon Alroy-Preis ជាប្រធានផ្នែកសុខភាពសាធារណរដ្ឋនៅក្រសួងសុខាភិបាលអ៊ីស្រាអែល បាននិយាយថា ក្រសួងត្រូវរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា FDA ស្នើសុំឲ្យផ្តល់សេចក្តីលម្អិតអ្នកទីប្រឹក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ។

លោក Sharon Alroy-Preis បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានទូរទស្សន៍អ៊ីស្រាអែល Channel 12 TV ថា “យើងត្រូវបានគេស្នើសុំឲ្យចូលមកបង្ហាញ នូវបទពិសោធន៍របស់អ៊ីស្រាអែល និងទិន្នន័យរបស់យើង ដូច្នោះហើយយើងនឹងពិតជាអាចជួយពិភពលោកទំាងមូលឲ្យសិក្សារៀនសូត្រ”។

គួរបញ្ជាក់ថា កាលពីមួយសប្ដាហ៍មុន ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមផ្តល់ដូសជំរុញថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer ដល់ប្រជាជន ដែលមានវ័យ១២ឆ្នាំ នៅក្នុងយុទ្ធនាការមួយ ដែលបានចាប់ផ្តើមក្នុងខែកក្កដា នៅក្នុងចំណោមមនុស្សវ័យចំណាស់ ហើយមន្ត្រីសុខាភិបាលអ៊ីស្រាអែល បាននិយាយថា ដូសជំរុញបានកាត់បន្ថយការកើនឡើងមិនឲ្យមានជម្ងឺធ្ងន់ធ្ងរ ដែលបង្កឡើងដោយជម្ងឺកូវីដ១៩ប្រភេទដែលតា៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top