ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស ទៀតណាមបានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន១២.៤២០នាក់ នៅថ្ងៃ ព្រហស្បតិ៍ ក្នុងនោះរាប់បញ្ចូល ១២.៣៩៩នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក និង២១នាក់ជាអ្នកនាំចូល ។
ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី នាំឲ្យប្រទេសនេះមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧៦.០៩៦នាក់ ជាមួយគ្នានេះដែរ ១៤.៤៧០នាក់បានស្លាប់ ។
ភាគច្រើននៃករណីសហគមន៍ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់ទំាង៥.៥៤៩នាក់ នៅក្នុងចំណុចកណ្តាលក្រុងហូជីមិញ ចំនួន៤.៥៣១នាក់ នៅខេត្ត Binh Duong និង៨៨០នាក់ នៅខេត្ត Dong Nai ។
ក្រសួងបានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន៣៣៨.១៧០នាក់ បានជាសះស្បើយពីជំងឺ បានកើនឡើង១២.៥២៣នាក់ គិតពីថ្ងៃពុធ ទន្ទឹមនឹងនេះដែរ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន២៤,៧លានដូស បានចាក់នៅទូទំាងប្រទេស ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះថា វៀតណាម បានចុះក្នុងបញ្ជីសរុបមានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងស្រុកចំនួន ៥៧១.៧៤៥នាក់ ចាប់តាំងពីរលកថ្មីៗ កាលពីចុងខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា