ផ្លរីដា៖ អ្នកគីមីវិទ្យាបានរកឃើញថា សមាសធាតុដែលមានមូលដ្ឋាន លើលោហធាតុមានតម្លៃរួម មានមាសប្រាក់ និងទង់ដែង ព្រមំទាំងអ៊ីដ្រូសែន អាចត្រូវបានប្រើ ដើម្បីរក្សាទុកឧស្ម័ន និងរថយន្តប្រើសាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវ នៅសាលាគីមីវិទ្យា Trinity College Dublin បានរកឃើញថា ដែកអ៊ីដ្រូដទាំងនេះ មានសមត្ថភាពរក្សាទុកអ៊ីដ្រូសែន។ យោងតាមសាកលវិទ្យាល័យ Central Florida បានឲ្យដឹងថា ដោយសារវាជាធាតុងាយនឹងបង្ក ជាហេតុជាពិសេសនៅសីតុណ្ហភាព បន្ទប់អ៊ីដ្រូសែនត្រូវបានរក្សាទុក ជាឧស្ម័នបង្ហាប់ នៅក្នុងធុងសម្ពាធខ្ពស់ ឬជាអង្គធាតុរាវ នៅសីតុណ្ហភាព ២៥៣ degrees Celsius។
លោកវេជ្ជបណ្ឌិត Cristina Trujillo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរួមចំណែករបស់យើងនៅទីនេះ ធ្វើឡើងតាមរយៈបច្ចេកទេស គីមីសាស្ត្រកង់ទិច បានបង្ហាញថា មាស ប្រាក់និងស្ពាន់ទំនងជារក្សាអ៊ីដ្រូសែន ប្រកបដោយស្ថិរភាព ប្រកបដោយប្រសិទ្ធភាព ។
យើងសង្ឃឹមថា ការងារនេះនឹងមានកម្មវិធីជាច្រើន ក្នុងពេលខាងមុខនេះ។ ក្រុមហ៊ុនមួយចំនួនបានព្យាយាម ធ្វើឲ្យអ៊ីដ្រូសែនដំណើរការជាឥន្ធនៈ ដោយផ្តល់នូវភាពបរិបូរណ៍៕ ដោយ៖លី ភីលីព