ព័ត៌មានអន្តរជាតិ

អវកាសយានិក នៅ ISS ផ្តិតរូបភាពដ៏អស្ចារ្យ នៃគែមផែនដី ដោយបង្ហាញពីភ្លើង ទីក្រុងកំពុងប្រយុទ្ធ ជាមួយពន្លឺពីផ្កាយឆ្ងាយ ៗ

បារាំង ៖ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បាននិយាយថា រូបថតដ៏អស្ចារ្យ នៃគែមផែនដី ដែលបង្ហាញពីភ្លើងទីក្រុង កំពុងប្រយុទ្ធជាមួយពន្លឺពីផ្កាយឆ្ងាយៗ ត្រូវបានថតដោយអវកាសយានិក នៅស្ថានីយ៍អវកាស “ISS” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អវកាសយានិក Thomas Pesquet ជាទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានផ្តិតយករូបភាពពីកែវ Cupola របស់ស្ថានីយ៍អវកាស “ISS” បង្ហាញពីក្រុមភ្លើង ពណ៌ទឹកក្រូច និងបៃតងនៅជុំវិញពិភពលោក ។ លោកបានបង្ហោះរូបភាពនេះ នៅលើបណ្តាញសង្គម Twitter ដោយសរសេរថា រូបភាពពេលយប់ពី Cupola៖ ពេលខ្លះពន្លឺផ្កាយប្រយុទ្ធជាមួយពន្លឺ ទីក្រុង ដើម្បីដឹងថា អ្នកណាភ្លឺជាងគេ និងស្រស់ស្អាតជាង ។

ក្រុមពណ៌ទឹកក្រូច គឺជាស្រទាប់សូដ្យូមរបស់ផែនដី ដែលបង្កើតឡើង ដោយអាតូមអព្យាក្រឹត្យ នៃសូដ្យូមនៅក្នុងស្រទាប់ខាងលើ នៃបរិយាកាសមានប្រភព មកពីការឆេះនៃអាចម៍ផ្កាយ ។
អាតូមសូដ្យូម ត្រូវបានរំភើបនៅក្នុង បរិយាកាសបង្កើតពន្លឺអាចមើលឃើញ ពីអវកាសដោយមានពន្លឺពណ៌បៃតង ស្រអាប់ពីលើវាពីអាតូមអុកស៊ីសែន រំភើប។
លោក Pesquet ជាអវកាស យានិកបារាំង កំពុងបំពេញ បេសកកម្មលើកទី ២ របស់លោកទៅកាន់ស្ថានីយ៍ អវកាស ដែលជាផ្នែកមួយ នៃទីភ្នាក់ងារអវកាស អ៊ឺរ៉ុបហើយបាន មកដល់ជាផ្នែកមួយ នៃបេសកកម្ម SpaceX Crew-2 កាលពីខែមេសា ។ ក្នុងអំឡុង ពេលលោក នៅលើស្ថានីយ៍អវកាស លោកមានកេរ្តិ៍ ឈ្មោះល្បីល្បាញ ដោយសារការថតរូបផែនដី ដ៏អស្ចារ្យរបស់លោកនៅខាងក្រោម ស្ថានីយ៍អវកាស ។
រូបភាពថ្មីនេះត្រូវបានថតចេញពីកែវCupolaរបស់Cupola ដោយមានភ្លើងទីក្រុង និងពន្លឺ ពីផ្កាយឆ្ងាយ ៗ មើលឃើញដូចគ្នា។ លក្ខណៈពិសេសបំផុត នៃរូបភាពគឺក្រុមភ្លើងពណ៌ទឹកក្រូច លាតសន្ធឹងជុំវិញភពផែនដីបង្កើតឡើង ដោយអាតូមសូដ្យូម ដែលមានចំម្ងាយ ៥៥ ម៉ាយល៍ពីលើភពផែនដី ៕ ដោយ៖លី ភីលីព

Most Popular

To Top